ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅក្នុងតំបន់មួយចំនួននៃខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2461
    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅក្នុងតំបន់មួយចំនួននៃខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅក្នុងតំបន់មួយចំនួននៃខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន២រួមមាន៖ ខណ្ឌសែនសុខ និង ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី៦ និងយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

    ១) ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលប្រមាណ៤ម៉ោង ចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង  ២៤:០០ នាទីយប់។

    ២) ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលប្រមាណ៨ម៉ោង ចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០ នាទីព្រឹក។

    អត្ថបទទាក់ទង