ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ព្រលានយន្តហោះ នៅថ្ងៃ១១កក្កដា អាចប៉ះពាល់ពលរដ្ឋជាច្រើនគ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 45

ភ្នំពេញ៖ រដ្ឋាករទឹកក្រុងភ្នំពេញ សូមជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាបថាៈ នៅវេលាម៉ោង ៨:០០យប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨ ដល់ម៉ោង ៤:០០ទៀបភ្លឺ រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់ខាងជើង ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០.២៧០គ្រួសារ។

ការផ្អាករយ:ពេល ៨ម៉ោងនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង។ បណ្តាញលូប្រអប់នេះ ទំហំ ២មគុណ២ម បានដាក់ក្នុងសាច់ផ្លូវរួចរាល់តភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីសហព័ន្ឋរុស្ស៊ីមុខព្រលានយន្តហោះ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ៕

ប្រភព៖ CAMPOST

អត្ថបទទាក់ទង