ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានតែអ្នកដែលគាំទ្រការបោះឆ្នោតតែប៉ុណ្ណោះ ដែលហៅថាអ្នកប្រជាធិបតេយ្យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានតែអ្នកដែលគាំទ្រការបោះឆ្នោតតែប៉ុណ្ណោះ ដែលហៅថាអ្នកប្រជាធិបតេយ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានតែអ្នកដែលគាំទ្រការបោះឆ្នោតតែប៉ុណ្ណោះ ដែលហៅថាអ្នកប្រជាធិបតេយ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មានតែអ្នកដែលគាំទ្រការបោះឆ្នោតតែប៉ុណ្ណោះ ដែលហៅថាអ្នកប្រជាធិបតេយ្យ រីឯអ្នកដែលប្រឆាំងនឹងការបោះឆ្នោតតាមរយៈទ្រឹស្តី «ដេកផ្ទះ ឈ្នះឯង» នោះ គឺជាអ្នកដែលប្រឆាំងទៅនឹងដំណើរការប្រជាធិតេយ្យដែលប្រជាជនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំម្តងៗតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ១ម៉ឺន៨ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានចូលរួមបោះឆ្នោតយ៉ាងច្រើនរហូតដល់ជាង៨៣ភាគរយដែលនេះឆ្លុះបញ្ចាំងពីភាពជោគជ័យយ៉ាងធំធេងនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទទាក់ទង