ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 63
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងត្រូវចូលរួមសំអាតសំរាម ដើម្បីទីក្រុងមានបរិស្ថានល្អ និងប្រទេសជាតិមានសោភ័ណភាពស្អាត

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពេលអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងទាំងអស់ចូលរួមសម្អាតសំរាម ដើម្បីឱ្យប្រទេសជាតិមានសោភ័ណភាពស្រស់ស្អាតល្អ ជាពិសេសនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៩-១២ខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

នៅក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅក្នុងរាជធានីភ្នំពេញ គឺសុំឱ្យសាលាក្រុងសហការជាមួយក្រុមសមាគមយុវជន ដូចជាយុវជនមកពីក្រសួងបរិស្ថាន យុវជនស្រឡាញ់សន្តិភាព យុវជនមកពីសហព័ន្ធយុវជនកម្ពុជា (សសយក), យុវជន ២២ និងយុវជនក្រុមក្មេងវត្ត..។ល។

លោក ក៏បានមានប្រសាសន៍បញ្ជាក់សារជាថ្មីផងដែរថា កាលពីពេលថ្មីៗនេះ មានជនអនាមិកខិលខូចដែលបានផ្សាយរូបថតមានសំរាមនៅតាមមាត់ទន្លេ យកមកក្រឡៃថាជាសាររបស់លោកដែលអំពើនោះគឺជាការភូតកុហក់បោកប្រាស់ប្រជាពលរដ្ឋទាំងស្រុង។

ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសូមចូលរួមទទួលខុសត្រូវថែរក្សាសម្អាតទីក្រុង និងប្រទេសរស់នៅរបស់យើងអោយមានអនាម័យ និងបរិស្ថានល្អ បើហូបអ្វីហើយ កុំបោះចោលថង់ ឬបោះចោលសំរាមពាសវាលពាលកាល ដែលធ្វើអោយខូចណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសកុមារដែលងាយរងគ្រោះ៕

អត្ថបទទាក់ទង