ខ្មែរប៉ុស្ដិ៍ Close

ទូក ង បំបែកឯតទគ្គកម្មពិភពលោកនឹងដាក់បង្ហាញនៅមុខវាលមេរុហ៍ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2028
ទូក ង បំបែកឯតទគ្គកម្មពិភពលោកនឹងដាក់បង្ហាញនៅមុខវាលមេរុហ៍ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ទូក ង បំបែកឯតទគ្គកម្មពិភពលោកនឹងដាក់បង្ហាញនៅមុខវាលមេរុហ៍ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា

ភ្នំពេញៈ ទូក ង វែងជាងគេប្រវែងជិត ១០០ម៉ែត្រ របស់កម្ពុជា ដែលបានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records បានដាក់បង្ហាញប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ទស្សនាចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់វិថីសម្តេចសុធារស ទល់មុខខាងកើតវាលមេរុហ៍ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ការដាក់តាំងបង្ហាញនេះ គឺបន្ទាប់ពីទូក ង វែងជាងគេ បានចូលរួមនៅក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃ ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទូក ង មានប្រវែងបណ្តោយសរុប ៨៧.៣០ម៉ែត្រ ទទឹងធំបំផុតប្រវែង ១.៩៤ម៉ែត្រ និងជម្រៅទូក ០.៨០ ម៉ែត្រ កម្រាស់ឈើសាច់ទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះទូកបានចំនួន ១៧៩ នាក់។ ទូក ង នេះធ្វើពីឈើគគីរ ចំនួន ៦ដើម ហើយក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយត្រូវបានឆ្លាក់ជាកន្ទុយហង្ស។ ការផលិត បានប្រើប្រាស់រយៈពេលចំនួន ១៩២ថ្ងៃ ដោយមានប្រជាពលរដ្ឋចូលរួមផលិតមានប្រមាណ ១៤.២៦៣នាក់ ។ ទូក ង នេះ ត្រូវបានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”។

សូមជម្រាបថា ទូក ង វែងជាងគេរបស់កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង៕

អត្ថបទទាក់ទង