ខ្មែរប៉ុស្ដិ៍ Close

ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយឥតប្រកាន់និន្នាការនយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 93
ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយឥតប្រកាន់និន្នាការនយោបាយ ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយឥតប្រកាន់និន្នាការនយោបាយ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន ១,៣១៣គ្រួសារបន្ថែមទៀត នៅខេត្ដមណ្ឌលគិរី។ ការអញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយនេះ ធ្វើឡើងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន១៥ ឃុំចំនួន៣ នៃស្រុកកែវសីមា ខេត្ដមណ្ឌលគិរី ដែលធ្វើឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

អំណោយក្នុងគ្រួសារនីមួយៗទទួលបាននូវ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏ទទួលបាន នូវក្រណាត់ ស១ដុំ និងថវិកា១ម៉ឺនរៀលបន្ថែមទៀត ជាអំណោយរបស់ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។ សម្រាប់សិស្សានុសិស្ស ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ២ក្បាល ប៉ិច១ដើម និងថវិកា១ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ថា ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្ដទុក្ខដាក់ និង ដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយ ក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕

អត្ថបទទាក់ទង