ខ្មែរប៉ុស្ដិ៍ Close

ស្ថានទូតខ្មែរនៅកូរ៉េ ជូនដំណឹងស្តីពីការបន្តចុះផ្តល់សេវាពន្យាសុពលភាពលិខិតឆ្លងដែន នៅទីក្រុងអ៊ឺយចងប៊ូ ដោយឥតគិតថ្លៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1321
ស្ថានទូតខ្មែរនៅកូរ៉េ ជូនដំណឹងស្តីពីការបន្តចុះផ្តល់សេវាពន្យាសុពលភាពលិខិតឆ្លងដែន នៅទីក្រុងអ៊ឺយចងប៊ូ ដោយឥតគិតថ្លៃស្ថានទូតខ្មែរនៅកូរ៉េ ជូនដំណឹងស្តីពីការបន្តចុះផ្តល់សេវាពន្យាសុពលភាពលិខិតឆ្លងដែន នៅទីក្រុងអ៊ឺយចងប៊ូ ដោយឥតគិតថ្លៃ

មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានអោយដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវា ឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរ កាន់តែទូលំទូលាយ និងដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank ស្ថានឯកអគ្គរាជទូតកម្ពុជា នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញ ក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៧:០០ រសៀល ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញទៅទទួលសេវានេះឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយ ៕

 

អត្ថបទទាក់ទង