ខ្មែរប៉ុស្ដិ៍ Close

មនុស្សជំនិតរបស់លោកនាយករដ្ឋមន្រ្តី៖ សម្តេចតេជោ ហ៊ុន សែន យល់ដឹងយ៉ាងច្បាស់អំពីសមត្ថកិច្ចឯករាជ្យរបស់តុលាការក្នុងការអនុវត្តច្បាប់ ទើបហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 62
មនុស្សជំនិតរបស់លោកនាយករដ្ឋមន្រ្តី៖ សម្តេចតេជោ ហ៊ុន សែន យល់ដឹងយ៉ាងច្បាស់អំពីសមត្ថកិច្ចឯករាជ្យរបស់តុលាការក្នុងការអនុវត្តច្បាប់ ទើបហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី មនុស្សជំនិតរបស់លោកនាយករដ្ឋមន្រ្តី៖ សម្តេចតេជោ ហ៊ុន សែន យល់ដឹងយ៉ាងច្បាស់អំពីសមត្ថកិច្ចឯករាជ្យរបស់តុលាការក្នុងការអនុវត្តច្បាប់ ទើបហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី

ឆ្លើយតបនឹងការលើកឡើងរបស់ សម រង្ស៊ី​ តាមរយៈវិទ្យុអាស៊ីសេរី ដែលចោទថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាសម្រេចលើប្រព័ន្ធតុលាការ, ដោយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មនុស្សជំនិតបំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដែលលោកនាយករដ្ឋមន្រ្តី ហ៊ានប្រកាសភ្នាល់ជាមួយ សម រង្ស៊ី ដោយលោកនាយករដ្ឋមន្រ្តីបានយល់ដឹងយ៉ាងច្បាស់អំពីសមត្ថកិច្ចឯករាជ្យរបស់តុលាការ ក្នុងការអនុវត្តច្បាប់របស់កម្ពុជា ទើបហ៊ានប្រកាសដាក់ភ្នាល់ ហើយដោយសារការដោះលែងជាសមត្ថកិច្ចរបស់តុលាការ ពុំមែនជាសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី ទើបធ្វើឲ្យសម្តេចអាចឈ្នះការភ្នាល់នេះដោយងាយស្រួល។

មនុស្សជំនិតបំផុត និងនៅក្បែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មួយរូប នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានលើកឡើងថា «ដោយសារសម្តេចតេជោ ហ៊ុន សែន បានយល់ដឹងយ៉ាងច្បាស់ និងជឿជាក់អំពីដែនសមត្ថកិច្ចឯករាជ្យរបស់តុលាការ ក្នុងការអនុវត្តច្បាប់របស់កម្ពុជានេះហើយ ទើបសម្តេចហ៊ានដាក់ភ្នាល់ជាមួយលោក សម រង្ស៊ី ប្រសិនបើអ្វីៗសុទ្ធតែត្រូវបានសម្រេចដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នោះនឹងមិនយុត្តិធម៌សម្រាប់លោក សម រង្ស៊ី ទេ សូមលោក សម រង្ស៊ី កុំបង្វែលទិសចេញឆ្ងាយពីការភ្នាល់នេះ»។

មនុស្សជំនិតរបស់លោកនាយករដ្ឋមន្រ្តីដដែល បានបន្តអះអាងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន យ៉ាងដូច្នេះថា «សមត្ថកិច្ចរបស់នាយរដ្ឋមន្ត្រីក្នុងការដោះលែងជនជាប់ឃុំណាម្នាក់ ចេញពីពន្ធនាគារ ដោយផ្អែកតាមច្បាប់ស្តីពីពន្ធនាគារ គឺបុព្វសិទ្ធិក្នុងការស្នើថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោស សម្រាប់ទណ្ឌិតដែលមានសាលក្រម ឬសាលដីកាស្ថាពរប៉ុណ្ណោះ។ ដោយឡែកករណី កឹម សុខា គឺពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរទេ ហើយការដែលសម្តេចតេជោ ហ៊ានប្រកាសដាក់ភ្នាល់គ្នាជាមួយលោក សម រង្ស៊ី មិនមែនមានន័យថា សម្តេចតេជោបង្គាប់បញ្ជាទៅលើតុលាការទេ ប៉ុន្តែការយល់ដឹងយ៉ាងច្បាស់អំពីការអនុវត្តច្បាប់ និងភាពឯករាជ្យរបស់តុលាការ»។

«សម្តេចតេជោ ហ៊ុន សែន បានដឹងយ៉ាងច្បាស់ថា នៅពេលនេះទណ្ឌិត សម រង្ស៊ី ត្រូវការឲ្យមានសម្លេងរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា វិទ្យុអាស៊ីសេរី ទើបរូបគាត់ (សម រង្ស៊ី) ឆ្លើយតបទាំងងងឹងងងុល គ្មានយល់ដឹងទាល់តែសោះអំពីច្បាប់ ធ្វើយ៉ាងណាដើម្បីឲ្យមានការឆ្លើយឆ្លងទៅវិញទៅមកជាមួយសម្តេចនៅលើវេទិការសារព័ត៌មានតែប៉ុណ្ណោះ។ ហើយសម្តេចតេជោ ក៏មិនចង់ឆ្លងឆ្លើយជាមួយទណ្ឌិត សម រង្ស៊ី ទេ ប៉ុន្តែចៀសមិនរួចទើបឲ្យរូបខ្ញុំជាអ្នកឆ្លើយតបវិញ» នេះបើតាមការបញ្ជាក់បន្ថែមរបស់មនុស្សជំនិតបំផុតរបស់លោកនាយករដ្ឋមន្រ្តី។

សូមជំរាបថា នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨នេះ លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះ «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។

ភ្លាមៗឆ្លើយតបនឹងការបបួលភ្នាល់របស់លោក សម រង្ស៊ី នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បុរសខ្លាំងនៃកម្ពុជាបានប្រកាសទទួលយកការភ្នាល់នេះតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយលោកនាយករដ្ឋមន្រ្តី បានសម្រេចភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី។ លោកនាយករដ្ឋមន្រ្តី បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឲ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់៕

 

អត្ថបទទាក់ទង