ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចុះពិនិត្យការជួសជុលផ្លូវក្រវាត់ក្រុងខេត្តសៀមរាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 26
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចុះពិនិត្យការជួសជុលផ្លូវក្រវាត់ក្រុងខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចុះពិនិត្យការជួសជុលផ្លូវក្រវាត់ក្រុងខេត្តសៀមរាប

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំមន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវក្រវាត់ក្រុងខេត្តសៀមរាប ដែលមានប្រវែងសរុបចំនួន ១៥គីឡូម៉ែត្រ។

ផ្លូវប្រវែង១៥គីឡូម៉ែត្រនេះគឺកំពុងជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពិសេសការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងថែមទៀត។

ទន្ទឹមនេះលោកទេសរដ្ឋមន្ត្រីបានបន្ថែមថាការជួសជុលផ្លូវនេះធ្វើយ៉ាងអោយស្របទៅតាមស្តង់ដារ ហើយគុណភាពត្រូវទទួលយកបាន៕

 

អត្ថបទទាក់ទង