រាជធានីភ្នំពេញ រៀបចំប្រណាំងទូក សមកម្លាំងនៅរសៀលថ្ងៃទី១៩វិច្ឆិកា ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកក្នុងពេលឆាប់ៗនេះ
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះប្រខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
យោងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញនេះ ចាប់ផ្ដើមពីម៉ោង១៣៖០០រសៀលតទៅ នៅមាត់ទន្លេក្បែររូបសំណាកតេជោមាស តេជោយត មុខវត្ដឧណ្ណាលោម ដោយមានការចូលរួមពីបណ្ដាទូកប្រកួតទាំងអស់ក្នុងរាជធានីភ្នំពេញ ។ ការរៀបចំពិធីប្រណាំងទូកនេះ ដើម្បីសមកម្លាំងត្រៀមចូលរួមណាំង ក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ ៕