ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់គេហទំព័រអាយស៊ីស៊ី-អង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 8

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការយូណេស្កូ បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់គេហទំព័រ អាយស៊ីស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា អង្កការយូណេស្កូ អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក ប្រមាណជា៤០នាក់។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយអ្នកជំនាញមកពីអង្គការយូណេស្កូ និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងបំណងឱ្យមន្ត្រីបុគ្គលិកនៃស្ថាប័នទាំងអស់ អាចស្វែងរកព័ត៌មានលម្អិតប្រកបដោយប្រសិទ្ធិភាពអំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្ថាប័នជាតិ និងអន្តរជាតិ រួមទាំងរបាយការណ៍ទាំងស្រុងនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ គ្រប់ឆ្នាំទាំងអស់។

វគ្គសិក្សានេះ ក៏នឹងផ្តល់ជាគំនិតមួយធំសម្រាប់អាជ្ញាធរជាតិព្រះវិហារនិងសំបូរព្រៃគុកដែរ ក្នុងការរៀបចំគេហទំព័រផ្តល់ព័ត៌មានពីសកម្មភាពនៃកិច្ចការអភិរក្ស ការជួសជុលនៅក្នុងតំបន់របស់ខ្លួន៕

អត្ថបទទាក់ទង