ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំងកសិន្ធុខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា គម្រោងជួសជុលនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។

សូមរំឭកថា ច្រាំងកសិន្ធុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអុីតាលី និងប្រទេសឥណ្ឌា៕

អត្ថបទទាក់ទង