ខ្មែរប៉ុស្ដិ៍ Close

ទម្រាំបានដូចសព្វថ្ងៃនេះ កម្ពុជារងការបំផ្លិចបំផ្លាញ ដល់ឫសគល់ ដែលគ្មានប្រទេសណាមួយនៅលើពិភពលោកមានស្ថានភាពដូចកម្ពុជាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
ទម្រាំបានដូចសព្វថ្ងៃនេះ កម្ពុជារងការបំផ្លិចបំផ្លាញ ដល់ឫសគល់ ដែលគ្មានប្រទេសណាមួយនៅលើពិភពលោកមានស្ថានភាពដូចកម្ពុជាឡើយ ទម្រាំបានដូចសព្វថ្ងៃនេះ កម្ពុជារងការបំផ្លិចបំផ្លាញ ដល់ឫសគល់ ដែលគ្មានប្រទេសណាមួយនៅលើពិភពលោកមានស្ថានភាពដូចកម្ពុជាឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍នៅក្នុងខេត្តតាកែវ ក៏ដូចជាប្រទេសជាតិទាំងមូល គឺបានបង្ហាញឱ្យឃើញពីការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងបន្តថា ទម្រាំមានថ្ងៃនេះ គឺលំបាកខ្លាំងណាស់ ព្រោះកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញដល់ឫសគល់ ដែលគ្មានប្រទេសណាមួយនៅលើពិភពលោក មានស្ថានភាពដូចកម្ពុជានោះឡើយ។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាប្រទេសចម្លែកជាងគេនៅក្នុងពិភពលោក ត្រង់ថា ក្នុងការផ្លាស់ប្តូររបបដឹកនាំ ត្រូវបានលុបបំបាត់ចោលទាំងអស់ ក្នុងរបបប្រល័យពូជសាសន៍ ទាំងរូបិយប័ណ្ណ កម្មសិទ្ធិដីធ្លី ផ្ទះសម្បែង និងអ្វីៗសព្វបែបយ៉ាង។ កម្ពុជាបានចាប់ផ្តើមជាថ្មីឡើងវិញទាំងអស់ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលក្នុងនោះសូម្បីរូបិយប័ណ្ណ ក៏ត្រូវបោះឡើងវិញជាថ្មី នៅខែមីនា ឆ្នាំ១៩៨០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីរបបប្រល័យពូជសាសន៍ កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍន៍ចេញពីបាតដៃទទេ ចាប់ផ្តើមដោយម្ចាស់ការលើខ្លួនឯង ដោយមានការចូលរួមពីមនុស្សចាស់ជំនាន់មុន រួមទាំងយាយតា ឪពុកម្តាយរបស់កម្មករ កម្មការិនីទាំងអស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ថែរក្សាសន្តិភាព និងការអភិវឌ្ឍរហូតមកដល់ពេលនេះ៕

អត្ថបទទាក់ទង