ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពិដានប្រាក់បៀវត្សដែលត្រូវជាប់ពន្ធសម្រាប់ឆ្នាំ២០២០ គឺចាប់ពី ១លាន ២សែនរៀល ដល់ ១លាន ៣សែនរៀល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 77
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពិដានប្រាក់បៀវត្សដែលត្រូវជាប់ពន្ធសម្រាប់ឆ្នាំ២០២០ គឺចាប់ពី ១លាន ២សែនរៀល ដល់ ១លាន ៣សែនរៀល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពិដានប្រាក់បៀវត្សដែលត្រូវជាប់ពន្ធសម្រាប់ឆ្នាំ២០២០ គឺចាប់ពី ១លាន ២សែនរៀល ដល់ ១លាន ៣សែនរៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា តាមការគ្រោងទុកពិដាននៃពន្ធបៀវត្សអប្បបរមាជាប់ពន្ធនឹងត្រូវដំឡើង ពី១លាន២សែនរៀល ដល់១លាន៣សែនរៀលសម្រាប់ឆ្នាំ២០២០ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងការអនុវត្តជាក់ស្តែង កម្រិតអប្បបរមានៃប្រាក់បៀវត្សដែលត្រូវជាប់ពន្ធត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំសរុបចំនួនបីលើករួចមកហើយដូចជា៖ លើកទី១- ពី៥០ម៉ឺនរៀល ដល់៨០ម៉ឺនរៀល នៅឆ្នាំ២០១៥ លើកទី២- ពី៨០ម៉ឺនរៀល ដល់១លានរៀល នៅឆ្នាំ២០១៧ លើកទី៣- ពី១លានរៀល ដល់១លាន២សែនរៀល នៅឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ចាប់តាំងពីនីតិកាលទី៥នៃរដ្ឋសភាមក ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ក៏ដូចជាកម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា បានខិតខំផ្តោតការយកចិត្តទុកដាក់ជាប្រចាំក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា។

ស្របជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលតែងគិតគូរធានាឱ្យប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានដំឡើងនោះ ត្រូវតែរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្សក្នុងស្មារតីជួយសម្រួលបន្ទុកសម្រាប់មន្រ្តីរាជការក៏ដូចជាកម្មករ និយោជិតមួយកម្រិតថែមទៀត៕

អត្ថបទទាក់ទង