ខ្មែរប៉ុស្ដិ៍ Close

ហ៊ានសន្យា ហ៊ានធ្វើ៖ ផ្លូវបេតុង ២ខ្សែរប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅ ឃុំតាំងដូង ស្រុកបាទី ត្រូវបានស្ថាបនារួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាមការសន្យា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
ហ៊ានសន្យា ហ៊ានធ្វើ៖ ផ្លូវបេតុង ២ខ្សែរប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅ ឃុំតាំងដូង ស្រុកបាទី ត្រូវបានស្ថាបនារួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាមការសន្យា ហ៊ានសន្យា ហ៊ានធ្វើ៖ ផ្លូវបេតុង ២ខ្សែរប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅ ឃុំតាំងដូង ស្រុកបាទី ត្រូវបានស្ថាបនារួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាមការសន្យា

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវបេតុងថ្មី ចំនួន ២ខ្សែ ប្រវែង២គីឡូម៉ែត្រ ស្ថិតនៅភូមិតាំងដូង លិចកើត ឃុំតាំងដូង ស្រុកបាទី ត្រូវបានស្ថាបនារួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី ដោយមានការអញ្ជើញចូលរួមដោយ លោក ទូច ហេង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយតាំងដូង លោកប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំលំពង់ ឃុំត្នោត លោកអភិបាល លោកអភិបាលរងស្រុក មេឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដើម្បីសាទរសមិទ្ធផលប្រវត្តិសាស្ត្រនេះ។

លោកបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ផ្លូវបេតុងថ្មី ២ខ្សែរនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំតាំងដូងដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យដ័ត្រចះត្រចង់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ កន្លងមក ហើយក៏ជាការបំពេញតាមសន្យាដែលឯលោកបានសន្យាជាមួយបងប្អូនផងដែរ។ អ្នកតំណាងរាស្ត្របានថ្លែងសង្កត់ធ្ងន់ថា គណបក្សប្រជាជនគឺហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហើយតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ និងជាគណបក្សតែមួយគត់ដែលនាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ព្រមទាំងដឹកនាំកសាង អភិវឌ្ឃន៍ប្រទេសឱ្យរីកចំរើនដល់ពេលនេះ ដូច្នេះសូមបងប្អូនបន្តគាំទ្រ និងរួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍប្រទេសរបស់យើង។

ក្នុងឱកាសនោះ លោកបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសមិទ្ធផលថ្មីនេះ ព្រោះផ្លូវបេតុងថ្មី ចំនួន២ខ្សែ អំណោយផ្ទាល់លោកបណ្ឌិតមែន តែជាផ្លូវរបស់ប្រជាពលរដ្ឋ អ្នកឃុំតាំងដូង ស្រុកបាទី ដើម្បធានាបាន ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា លោកបណ្ឌិត ជា វ៉ាន់ដេត បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទីថា ប្រសិនបើភូមិណាដែលគណបក្សប្រជាជនទទួលបានជ័យជម្នះលើសពី ៨០% លោកនឹងស្ថាបនាផ្លូវបេតុងជូន។ ចំពោះផ្លូវបេតុងទាំង ២ខ្សែរនេះគឺជាផ្លូវបេតុង ខ្សែរទី ៤ និងទី ៥ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

អត្ថបទទាក់ទង