ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរជាង ៣ពាន់នាក់ មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ភ្ញៀវទេសចរជាង ៣ពាន់នាក់ មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ភ្ញៀវទេសចរជាង ៣ពាន់នាក់ មកទស្សនកិច្ចខេត្តព្រះសីហនុ តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យថាដឹងថា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ COSTA FORTUNA នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៣.០០០នាក់ ចូលចតប្រកបដោយសុវត្ថិភាព នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម។

នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY មានបណ្តោយប្រវែង ២៧២,១៥ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បានធ្វើដំណើរចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។ ក្នុងចំណោមជាង ៣.០០០នាក់ មានភ្ញៀវទេស ចរចំនួន ២.៣២៥នាក់ ស្រី១.៤១០នាក់ មាន២១សញ្ជាតិ និងមាននាវិកសរុបចំនួន ៩១២នាក់ ស្រី ១៩៤នាក់ មាន២៩សញ្ជាតិ ។ ក្នុងនោះភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា ថៃចំនួន ២.១៣៣នាក់ និងមានភ្ញៀវទេសចរ សញ្ជាតិផ្សេងៗទៀត ។

​នៅចុងឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍បរទេសប្រភេទយក្ស បាននាំភ្ញៀវទេសចរបរទេសចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយសារតែកំពង់ផែក្រុងព្រះសីហនុ ត្រូវបានធ្វើការពង្រីកសម្រាប់ឱ្យនាវាធុនធំ ធុនធ្ងន់ចូលចតបាន ។

សូមរម្លឹកថា កាលពីថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក៏មាននាវាទេសចរណ៍ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេសជាង ៤.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ផងដែរ ៕

 

អត្ថបទទាក់ទង