ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាទើបរកឃើញអ្នកឆ្លង ២ករណីបន្ថែមទៀតនៅឯខេត្តព្រះសីហនុ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ៩៣នាក់, ជាសះស្បើយ ៦នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 42
សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាទើបរកឃើញអ្នកឆ្លង ២ករណីបន្ថែមទៀតនៅឯខេត្តព្រះសីហនុ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ៩៣នាក់, ជាសះស្បើយ ៦នាក់ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាទើបរកឃើញអ្នកឆ្លង ២ករណីបន្ថែមទៀតនៅឯខេត្តព្រះសីហនុ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ៩៣នាក់, ជាសះស្បើយ ៦នាក់

ថ្លែងក្នុងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា អ្នកជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា​យើង កើនឡើង​ដល់ ៩៣​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥​មីនា​នេះ ដោយសារតែ​បន្ថែម​ជនជាតិ​បារាំង ២​នាក់​ទៀតនៅ​ខេត្ត​ព្រះសីហនុ​។​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅព្រឹកមិញនេះ អភិបាលខេត្តព្រះសីហនុ បានរាយការណ៍​មកថា មានជនជាតិបារាំង ២នាក់ទៀត ត្រូវបានរកឃើញ​កើតជំងឺកូវីដ-១៩ ដែលនាំ​ឲ្យចំនួនអ្នកជំងឺ​កូវីដ-១៩ កើតមានសរុបនៅកម្ពុជាយើង កើនឡើងដល់ ៩៣នាក់ ខណៈដែលតួលេខ​របស់​ក្រសួង​សុខាភិបាល មានត្រឹម ៩១នាក់ គិតត្រឹមយប់ថ្ងៃទី ២៤មីនា​។

ជាការកត់សម្គាល់ នៅខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៦នាក់ ក្នុងនោះ មានជន​ជាតិ​ចិន​ម្នាក់​ បាន​ជា​សះ​ស្បើយ ​ជន​ជាតិ​ខ្មែរ​ ២​នាក់ ​និង​អ្នក​ទេស​ចរ​បារាំង​ ៣៣​នាក់​​។ ក្នុងនោះ មាន​ម្នាក់ ត្រូវបានបញ្ជូន​មកសម្រាកព្យាបាល នៅភ្នំពេញ៕

 

អត្ថបទទាក់ទង