ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ការពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយសមាគមមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍អាស៊ាន (ASEAN CIO Assosiation – ACIOA)។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មកពីបណ្ដាក្រសួង-ស្ថាប័ន ក្រុមហ៊ុនដែលទើបបង្កើតថ្មី (start-up) និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានប្រមាណ១២០នាក់។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីស្វែងយល់ពីតួនាទីសន្តិសុខនៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ទស្សនៈជាសកលអំពីបញ្ហាប្រឈមនៃការស្ថាបនាប្រព័ន្ធសន្តិសុខ និងនិន្នាការថ្មីៗនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើស្ថាប័នរដ្ឋ និងឯកជន។

មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការរៀបចំសិក្ខាសាលានេះឡើងរួមជាមួយភាពកាត់ផ្ដាច់ពុំបាននៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសមិទ្ធផលទាក់ទងនឹងការពង្រឹងសន្តិសុខដែលសម្រេចបាននាពេលកន្លងមកជូនអង្គសិក្ខាសាលាបានយល់ដឹងផងដែរ៕

 

 

អត្ថបទទាក់ទង