ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តី​ប្រកាស​ព័ត៌មាន ដោយបញ្ជាក់បន្ថែម ស្តីពី ការ​បង្កើត​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 27
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តី​ប្រកាស​ព័ត៌មាន ដោយបញ្ជាក់បន្ថែម ស្តីពី ការ​បង្កើត​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តី​ប្រកាស​ព័ត៌មាន ដោយបញ្ជាក់បន្ថែម ស្តីពី ការ​បង្កើត​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ២៣ អន​ក្រ​.ប​ក​ចុះ​ថ្ងៃទី ១៦ ខែកុម្ភៈ ​ឆ្នាំ ២០២១ ស្តី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ (National Internet Gateway​) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​សង្កេតឃើញ​ថា​មាន​ប្រតិកម្ម​មួយចំនួន​ពីសំណាក់​សារព័ត៌មាន ​និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​លើកឡើង​ថា​រាជរដ្ឋាភិបាល​ មាន​គោលបំណង​ចាប់​យក​ទិន្នន័យ ​ស្តាប់​ការសន្ទនា​របស់​អ្នកប្រើប្រាស់​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និង ​យក​តាម​គំរូ​របស់​ប្រទេស​ចិន​។

ទាក់ទិននឹងការលើកឡើងខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បានជម្រាប​ជូន​សាធារណជន​ទាំង​ថា​៖

១. ការចោទប្រកាន់​ អំពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ​នេះ​ គឺ​គ្មាន​មូលដ្ឋាន​មាន​ចរិត​នយោបាយ​ផ្ទុយ​នឹង​ការពិត ​ហើយ​ខុសពី​គោលបំណង ​ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ​។

២. ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ស្ទើរគ្រប់​ប្រទេស​ទាំងអស់​ មិនមែន​មានតែ​ការ​គ្រោង​រៀបចំ​បង្កើត​នៅ​កម្ពុជា​នោះ​ទេ​។

៣. ការរៀបចំ​អនុក្រឹត្យ​ស្តី​ពី ​ច្រក​ទ្វារ​អ៊ី​ន​ធឺ​ណិ​ត​ជាតិ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​បើកចំហ​ និង​មាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ក្នុង​វិស័យ​ទូរគមនាគមន៍​ប្រតិបត្តិ​ករ​ឯកជន ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនលើក​និង

៤. ការរៀបចំ​បង្កើត​ច្រក​ទ្វារ​អ៊ីន​ធឺ​ណិ​ត​ជាតិ​នេះ​ មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ជាតិ ​ដោយ​ផ្អែកលើ​គោលការណ៍​ប្រកួតប្រជែង​ស្មើភាព​ និង​ស្មោះត្រង់​និង​តម្លាភាព​រវាង​រដ្ឋ​ និង​ប្រតិបត្តិ​ករ ​ព្រមទាំង​ជួយ​ទប់ស្កាត់​នូវ​ការ​លួច​តភ្ជាប់​ប​ណ្តា​ញ​ឆ្លងដែន​ខុសច្បាប់​ល្បែងស៊ីសង​អន​ឡា​ញ​ខុសច្បាប់​ ការ​គំរាមកំហែង​តាម​អឺ​ន​ធឺ​ណិ​ត ​រូបភាព​អាសអាភាស​និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ជាដើម​។

ជាមួយគ្នានោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​គូសបញ្ជាក់​សារជា​ថ្មី​ថា ​មិន​មាន​បទប្បញ្ញត្តិ​ណាមួយ​ក្នុង​អនុក្រឹត្យ​នេះ​ដែលចែង​អំពី​ការ​ចាប់​យក​ទិន្នន័យ​អ្នកប្រើប្រាស់​ និង​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ​។

ទន្ទឹង​នឹង​នេះ​ ក្រសួង​គ្រោង​នឹង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី ​ការ​ការពារ​ទិន្នន័យ​ឯកជន (Personal Data Protection Law​) បន្ទាប់ពី​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (Cybersecurity Law​) ត្រូវ​បាន​បញ្ចប់​ក្នុងពេលឆាប់ៗ​ខាងមុខ៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង