ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពត នាំប្រតិភូវិនិយោគិនចិន ធ្វើទស្សនៈកិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍ចក្រីទីង និងកំពង់ផែសមុទ្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
អភិបាលខេត្តកំពត នាំប្រតិភូវិនិយោគិនចិន ធ្វើទស្សនៈកិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍ចក្រីទីង និងកំពង់ផែសមុទ្រ អភិបាលខេត្តកំពត នាំប្រតិភូវិនិយោគិនចិន ធ្វើទស្សនៈកិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍ចក្រីទីង និងកំពង់ផែសមុទ្រ

លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូវិនិយោគិនចិន ក្រុមហ៊ុន Shanghia Hongyuan Investment Co.,Ltd ធ្វើដំណើរទស្សនៈកិច្ចនៅរោងចក្រផលិតស៊ីម៉ង់តិ៍ចក្រីទីង និងកំពង់ផែសមុទ្រមួយចំនួន ដើម្បីពិនិត្យ និងធ្វើជាបទពិសោធន៍ ក្នុងការរៀបចំគម្រោងបោះទុនវិនិយោគផ្សេងៗទៀតនៅក្នុងខេត្តកំពត ក៏ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

ក្នុងដំណើរទស្សនៈកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងប្រតិភូវិនិយោគិនចិន សរុប ២៥នាក់៕

អត្ថបទទាក់ទង