ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បន្តចុះប្រចាំការ និងត្រួតពិនិត្យ ផលិតផលម្ហូបអាហារនៅតាមផ្សារទាំង៦ ក្នុងរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 707
មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បន្តចុះប្រចាំការ និងត្រួតពិនិត្យ ផលិតផលម្ហូបអាហារនៅតាមផ្សារទាំង៦ ក្នុងរាជធានីភ្នំពេញមន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បន្តចុះប្រចាំការ និងត្រួតពិនិត្យ ផលិតផលម្ហូបអាហារនៅតាមផ្សារទាំង៦ ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួត ចុងទី-ភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន កាំកុងត្រូល ដោយមានការចូលរួមពីគណៈកម្មការផ្សារ បានបន្តចុះប្រចាំការ នៅផ្សារទាំង០៦ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារ ស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង ដើម្បីចុះអង្កេត ស្រាវជ្រាវ និងទប់ ស្កាត់នូវទំនិញខូចគុណភាពមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។

ក្នុងនោះផងដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិត គ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ដើម្បីរកនៅ សារធាតុ គីមីហាមឃាត់ ដែលសង្ស័យមានហានិភ័យខ្ពស់ និងបានត្រួត ពិនិត្យ ទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបមួយចំនួន ដើម្បីរកទំនិញខូច គុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបក វេចខ្ចប់មិនត្រឹមត្រូវ។ល។

ជាលទ្ធផល មន្រ្តីបច្ចេកទេសពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ និងទំនិញណាមួយខុសប្រក្រតីទេ។ មន្រ្តីសាខាកាំកុងត្រូល ក៏បានធ្វើការ ពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិភាពចំណីអាហារ និងអនុវត្ត ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាដល់អាជីវករផងដែរ៕

អត្ថបទទាក់ទង