ខ្មែរប៉ុស្ដិ៍ Close

ប្រធានតុលាការចំនួន៦ខេត្ត នឹងត្រូវផ្លាស់ប្តូរកន្លែងបំពេញការងារទៅវិញទៅមក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 75
ប្រធានតុលាការចំនួន៦ខេត្ត នឹងត្រូវផ្លាស់ប្តូរកន្លែងបំពេញការងារទៅវិញទៅមក ប្រធានតុលាការចំនួន៦ខេត្ត នឹងត្រូវផ្លាស់ប្តូរកន្លែងបំពេញការងារទៅវិញទៅមក

អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ​ ប្រជាមានិត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រោយពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកកិច្ចប្រជុំលើកទី៣០ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចធ្វើការផ្លាស់ប្តូរកន្លែងបំពេញការងាររបស់ប្រធានសាលាដំបូងខេត្តចំនួន៦ និងអនុប្រធានសាលាដំបូងខេត្តចំនួនមួយរូប។

អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានបញ្ជាក់ថា៖ លោក​ លាង​ សួគ៌​ ប្រធាន​សាលា​ដំបូង​ខេត្តប៉ៃលិន​ ផ្ទេរ​មកជា​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់ធំ​, លោក​ ឃន​ សុកល​ ប្រធាន​សាលាដំបូងខេត្តកំពង់ធំ មកជា​ប្រធាន​សាលាដំបូងឧត្តរមានជ័យ​, លោក អ៊ាក​ ផល្លា​ ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ​ មកជា​ប្រធានសាលាដំបូងខេត្តតាកែវ,​ លោក​ស្រី​ អ៉ិន​ ម៉ានិត្យ ប្រធាន​សាលាដំបូងខេត្តតាកែវ​ ទៅកាន់ជាប្រធានសាលាដំបូងខេត្តក្រចេះ​, លោក​ ឌិន ស៊ី​វុទ្ធី​ ប្រធានសាលាដំបូងខេត្ត​ក្រចេះ​ ទៅកាន់ប្រធានសាលាដំបូងខេត្ត​ស្វាយរៀង​, លោក​ បិច​ ឈីត​ ប្រធានសាលាដំបូងខេត្ត​ស្វាយរៀង​ ទៅកាន់ប្រធានសាលាដំបូងខេត្តប៉ៃលិន​ ចំណែកលោក​ ផូង​ វណ្ណ​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ទៅជា​អនុប្រធាន​សាលាដំបូងខេត្ត​កំពង់ធំ​៕

ប្រភព៖ Fresh News