ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹងអំពីការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុង ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ»
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ នេះ ក្រសួងបរិស្ថានបានចេញនូវសេចក្ដីជូនដំណឹងមួយស្ដីពី ការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុង ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ»។ នៅក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «កន្លងមក ក្រសួងសង្កេតឃើញថា តំបន់មួយចំនួននៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» មានចលនាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ រួមមានការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់ ជាពិសេសច្បាប់ស្ដី ពីតំបន់ការពារធម្មជាតិ ទោះបីជាក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុបានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ»។
សម្រាប់ខ្លឹមសារលម្អិត សូមអាននូវសេចក្ដីជូនដំណឹងលម្អិតដែលចេញដោយក្រសួងបរិស្ថាន ដូចខាងក្រោម៖