ខ្មែរប៉ុស្ដិ៍ Close

លើកដំបូងក្នុងប្រវត្តិសាស្រ្តដែលនៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 149
លើកដំបូងក្នុងប្រវត្តិសាស្រ្តដែលនៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ លើកដំបូងក្នុងប្រវត្តិសាស្រ្តដែលនៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា នៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដែលកម្ពុជាត្រូវធ្វើកិច្ចការមួយដែលត្រូវទទួលប្រទេសជាង៥០ទៅប្រជុំនៅទីនោះ។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយយុវជន សិស្ស និងនិស្សិតប្រមាណជាង ៦០ នាក់ ដែលកំពុងរស់នៅបន្តការសិក្សានៅប្រទេសតួកគី ដែលពិធីនេះប្រារព្ធនៅទីក្រុងអ៊ីស្តានប៊ុល ប្រទេសតួកគី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកផងដែរថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ាន ឆ្នាំ២០០២ ធ្វើការប្រជុំអាស៊ានលើកទី២នៅឆ្នាំ២០១២ យើងក៏ធ្លាប់ធ្វើម្ចាស់ផ្ទះក្នុងការប្រជុំអង្គការសភា ដូចជា អាយប៉ា អាយកាប់ អេភីអេ រួចហើយប៉ុន្តែលើកនេះគឺជាកម្រិតប្រទេសដែលយើងត្រូវតែយកចិត្តទុកដាក់ខ្លាំងជាងមុន។ លោក បានបន្តថា សូម្បីតែព្រលានយន្តហោះក៏ត្រូវគិតដែរ ព្រោះប្រទេសមួយមានយន្តហោះមួយ ដែលពុំមែនគ្រាន់តែគិតពីបញ្ហាសណ្ឋាគារ ទីកន្លែងប្រជុំនោះទេ គិតតាំងពីចំណតយន្តហោះតើចតអស់ឬទេ៕



អត្ថបទទាក់ទង