ខ្មែរប៉ុស្ដិ៍ Close

សៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ជាមគ្គុទេសក៍បង្ហាញពីខ្លឹមសារសង្ខេប នៃសំណង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្រ្គាម ស៊ីវិលនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 102
សៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ជាមគ្គុទេសក៍បង្ហាញពីខ្លឹមសារសង្ខេប នៃសំណង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្រ្គាម ស៊ីវិលនៅកម្ពុជា សៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ជាមគ្គុទេសក៍បង្ហាញពីខ្លឹមសារសង្ខេប នៃសំណង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្រ្គាម ស៊ីវិលនៅកម្ពុជា

ក្រុមការងារសិក្សាស្រាវជ្រាវខ្លឹមសារសាងសង់វិមានឈ្នះ-ឈ្នះ បានបោះ ពុម្ពសៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ដើម្បីត្រៀមលក្ខណៈឆ្ពោះ ទៅការ ប្រារព្ធ ពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងការប្រារព្ធខួប លើកទី២០ ទិវានយោបាយ ឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ បើគិត ចាប់តាំងពីថ្ងៃ ទី០២ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃប្រារព្ធ ពិធីគឺនៅសល់ តែ៨៩ថ្ងៃទៀត តែប៉ុណ្ណោះ នឹងដល់ថ្ងៃសម្ពោធហើយ។

សំណង់វិមានឈ្នះ-ឈ្នះ ដែលបានកំពុងសាងសង់នេះ ជានិមិត្តរូប នៃសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រយៈពេលជាង៥០០ឆ្នាំ។ ដោយមានការយកចិត្តទុកដាក់ និងណែនាំជាប់ជាប្រចាំពីសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ក្រុមការងារសិក្សា ស្រាវជ្រាវខ្លឹមសារសាងសង់វិមានឈ្នះ-ឈ្នះ ដឹកនាំដោយនាយឧត្តម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការ បរទេស និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានខិតខំ ចងក្រងសៀវភៅផ្នត់វិមានឈ្នះ-ឈ្នះ ដោយផ្អែកលើអត្ថន័យ និងខ្លឹមសារ សំខាន់ៗ នៃនយោបាយឈ្នះ-ឈ្នះ និងការរៀបចំរចនាសម្ព័ន្ធ នៅក្នុងវិមាន ឈ្នះឈ្នះ។

នៅក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសំណង់វិមានឈ្នះ-ឈ្នះ កាលពីថ្ងៃទី១ ខែតុលា លោក ទៀ បាញ់ បានជំរុញដល់ក្រុមការងារបន្តខិតខំបំពេញ ការងារចាប់ពីពេលនេះ រហូតដល់ថ្ងៃប្រារព្ធពិធីសម្ពោធ ក្នុងនោះរួមទាំង ការពង្រឹងមគ្គុទេសក៍វិមានឈ្នះឈ្នះផងដែរ។

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធ ពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកា ដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់អស់ថវិកាប៉ុន្មាន នោះឡើយ។ ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូប ការៈ របស់បុព្វ បុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វ ហេតុជាតិ មាតុភូមិ។

ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបាន ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះ ទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹង ប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមាន ជាប្រវត្តិសាស្រ្ត មួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យ សេនា ទៀ បាញ់៕

អត្ថបទទាក់ទង