ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកស៊ីម៉ាក់៖ ការចោទប្រកាន់របស់ថៃរឿងគ្រាប់មីន គឺគ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជាតែប៉ុណ្ណោះ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 534
អគ្គនាយកស៊ីម៉ាក់៖ ការចោទប្រកាន់របស់ថៃរឿងគ្រាប់មីន គឺគ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជាតែប៉ុណ្ណោះ អគ្គនាយកស៊ីម៉ាក់៖ ការចោទប្រកាន់របស់ថៃរឿងគ្រាប់មីន គឺគ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជាតែប៉ុណ្ណោះ

 

 

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា 

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា(CMAC) នៅរសៀលថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៥​ ដែលមានខ្លឹមសារទាំងស្រុងថា៖

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានរៀបចំសន្និសីទសារព័ត៌មានជាមួយឯកឧត្តម ទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន​ និងខ្ញុំ​ ជាមួយបងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ​ លេីប្រធានបទកម្ពុជាប្រឆាំងប្រយុទ្ធការប្រេីប្រាស់គ្រាប់មីននិង”កម្ពុជាស្រលាញ់សន្តិភាព”!! សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានបានសាកសួរស្វែងរកព័ត៌មានស្តីពីការចោទប្រកាន់របស់ថៃមកលេីកម្ពុជា​ថា”ប្រេីប្រាស់គ្រាប់មីនPMN-2 ថ្មី​ ក្នុងទឹកដីថៃ​”និងសំណល់យុទ្ធភណ្ឌថៃដែលបានប្រេីប្រាស់មកលេីកម្ពុជា!! ចម្លេីយខ្លី​គឺការចោទប្រកាន់នេះគ្រាន់តែជាលេសនិងឈ្នាន់​បង្កការឈ្លានពាននិងធ្វេីសង្គ្រាមជាមួយកម្ពុជា! ។ 

ដោយឡែកចំពោះផលប៉ះពាល់ទាំងចំពោះមុខនិងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃបានប្រេីប្រាស់ឈ្លានពានមកលេីបូរណភាពទឹកដីកម្ពុជារួមមាន៖​ 

១.​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ធន់ធ្ងន់​ដូចជាMK-82 និងMK-84 តាមរយ:យន្តហោះF-16និង Gripen 

២.​ គ្រាប់បែកចង្កោម​បាញ់ពីគ្រាប់ផ្លោង១៥៥មម​ ប្រភេទM46និងM84

៣.​ គ្រាប់ផ្សែងពុលនិងចំហេះ​ បាញ់តាមយន្តហោះ​ ដ្រូន​ និងគ្រាប់កាំភ្លេីងផ្លោង១៥៥មម​ គ្រាប់ផ្លោងមួយចំនួន​ មានប្រភេទWhite sposphorus  (WP)

៤.​ គ្រាប់មិនទាន់ផ្ទុះទូទៅ​

ផលប៉ះពាល់ទាំងប៉ះពាល់ទៅលេីទីតាំង ភូមិឋានប្រជាជន​ តំបន់ព្រំដែន និងប្រាសាទទាំងឡាយដូចជាប្រាសាទតាមាន់​ ប្រាសាទតាក្របី​ និងប្រាសាទព្រះវិហារ៕

អត្ថបទទាក់ទង