ខ្មែរប៉ុស្ដិ៍ Close

Updated៖ ស្លាប់​ជិត ៥០​នាក់ ដោយ​សារ​រលក​យក្ស​ស៊ូណាមិ នៅ​ឥណ្ឌូ​ណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 55
Updated៖ ស្លាប់​ជិត ៥០​នាក់ ដោយ​សារ​រលក​យក្ស​ស៊ូណាមិ នៅ​ឥណ្ឌូ​ណេស៊ី Updated៖ ស្លាប់​ជិត ៥០​នាក់ ដោយ​សារ​រលក​យក្ស​ស៊ូណាមិ នៅ​ឥណ្ឌូ​ណេស៊ី

យ៉ាង​ហោច​ណាស់​មនុស្ស ៤៨នាក់​បាន​ស្លាប់ ដោយសារ​រលក​យក្ស​ស៊ូណាមិ ដែល​បាន​វាយប្រហារ​មក​លើ​ក្រុង​ចំនួន​២ របស់​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ម្សិលមិញ ដែល​បង្ក​ឡើង​ដោយ​រញ្ជួយដី​កម្រិត ៧,៥ រ៉ិចទ័រ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សៅរ៍ ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

ភ្នាក់ងារ​ដដែល​បន្ត​ថា មនុស្ស​ ៣៥៦នាក់​ បាន​រង​របួស នៅ​ក្រុង Palu នៃ​កោះ Sulawesi ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាង ៣៥​ម៉ឺននាក់។ ទឹក​រលក​ដែល​បាន​វាយប្រហារ​មក​លើ​ក្រុង​នេះ មាន​កម្ពស់ ១,៥​ម៉ែត្រ​៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង