ខ្មែរប៉ុស្ដិ៍ Close

យន្តហោះមួយគ្រឿងចុះលេងទឹក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 8
យន្តហោះមួយគ្រឿងចុះលេងទឹក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង យន្តហោះមួយគ្រឿងចុះលេងទឹក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ក្នុង​ទឹក​សមុទ្រ ក្បែរ​ព្រលានយន្តហោះ Chuuk International Airport នៅ​ប្រទេស​មីក្រូណេស៊ី (Micronesia) នា​ថ្ងៃ​សុក្រ ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៨ នេះ។

ទោះ​បី​ជា​យ៉ាង​ណា អ្នកដំណើរ​ចំនួន ៣៥នាក់ រួមទាំង​អាកាសយានិក ១២នាក់​ផ្សេង​ទៀត​នៅ​លើ​ជើង​ហោះហើរ ANG73 នោះ មិន​បាន​រង​របួស​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​ហេតុការណ៍​នេះ ក៏​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ដែរ ប៉ុន្តែ​ការ​ស៊ើបអង្កេត​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ។

លោក Jimmy Emilio អ្នក​គ្រប់គ្រង​ព្រលានយន្តហោះ​ខាងលើ បាន​ប្រាប់​សារព័ត៌មាន BBC ឲ្យ​ដឹង​ថា «យន្តហោះ​បាន​ធ្លាក់​ចូល​ទឹក​សមុទ្រ ចម្ងាយ​ប្រហែល ១៤០ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវ​យន្តហោះ។ ឥឡូវ​នេះ​យើង​មិន​ទាន់​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ឲ្យ​ប្រាកដ​ឡើយ»។

លោក Emilio បាន​បន្ថែម​ទៀត​ថា មនុស្ស​នៅ​លើ​យន្តហោះ Boeing 737-800 ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ។

គួរ​ឲ្យ​ដឹង​ថា យន្តហោះ​ខាង​លើ​បាន​ហោះហើរ​ចេញ​ពី​កោះ Pohnpei ក្នុង​ប្រទេស​មីក្រូណេស៊ី ទៅ​កាន់​រាជធានី Port Moresby នៃ​ប្រទេស​ប៉ាពូញូវហ្គីណេ (Papua New Guinea)៕