ខ្មែរប៉ុស្ដិ៍ Close

តំបន់បេតិកភណ្ឌចំនួន ៨ នៅរាជធានីភ្នំពេញ កំពុងស្ថិតក្រោមការត្រួតពិនិត្យពីក្រសួងដែលពាក់ព័ន្ធ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 90
តំបន់បេតិកភណ្ឌចំនួន ៨ នៅរាជធានីភ្នំពេញ កំពុងស្ថិតក្រោមការត្រួតពិនិត្យពីក្រសួងដែលពាក់ព័ន្ធ តំបន់បេតិកភណ្ឌចំនួន ៨ នៅរាជធានីភ្នំពេញ កំពុងស្ថិតក្រោមការត្រួតពិនិត្យពីក្រសួងដែលពាក់ព័ន្ធ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យលទ្ធភាពស្នើសុំបង្កើតតំបន់បេតិកភណ្ឌចំនួន ០៨ នៅរាជធានីភ្នំពេញ ដែលបានកំណត់និងស្នើសុំបឋម ដោយសាលារាជធានីភ្នំពេញ ក្នុងនោះមាន៖
១) រមណីយដ្ឋានវត្តភ្នំ
២) សារមន្ទីរជាតិ
៣) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤) សាលសន្និសីទចតុមុខ
៥) ព្រះបរមរាជវាំង
៦) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
៧) ស្ថានីយរាជាយស្ម័យានកម្ពុជា
៨) ផ្សារធំថ្មី។

រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនមានជំហរយកតំបន់ស្នើសុំទាំងនោះ មកគ្រប់គ្រងផ្ទាល់ទេ តែក្រសួងនឹងជួយរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីបង្កលក្ខណៈឱ្យ តំបន់ទាំងនោះ មានការទទួលស្គាល់ជាផ្លូវច្បាប់ដើម្បីថែរក្សាជាដីរដ្ឋ និងត្រូវចុះបញ្ជី ហើយ ការងារគ្រប់គ្រងតំបន់ទាំងនោះគឺអាស្រ័យលើការសម្រេចរបស់រាជរដ្ឋាភិបាលជាអ្នកកំណត់។

តំណាងមន្ត្រីជាន់ខ្ពស់អញ្ជើញមកពីក្រសួងព្រះបរមរាជវាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធសរុបប្រមាណ៣៥នាក់ បានចូលរួម និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន នឹងសហការណ៍ជាមួយសាលារាជធានីភ្នំពេញដើម្បីបន្តរៀបចំឯកសារស្នើសុំបង្កើតតំបន់មួយចំនួនឱ្យបានមុនដំណាច់ឆ្នាំ២០១៨ នេះ៕

អត្ថបទទាក់ទង