ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅខេត្ដព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅខេត្ដព្រះសីហនុ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅខេត្ដព្រះសីហនុ

លោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការគ្រប់គ្រងឆ្នេរ បាន​ចុះ​ទៅ​ពិនិត្យ និង​ចាត់វិធានការ ​នៅកន្លែង​ដែល​ក្រុមហ៊ុន​បានចាក់ដីលុបឆ្នេរព្រែក​ត្រែង ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ​ ​នាថ្ងៃទី​១៨ ​កញ្ញា​ ​ឆ្នាំ​២០១៨​។

លោករដ្ឋមន្ដ្រី ​បាន​ទៅ​ដល់​កន្លែង​ក្រុមហ៊ុន​​ដែល​កំពុងអភិវឌ្ឍនៅតំបន់ឆ្នេរព្រែកត្រែងកំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។ ចំពោះ​ដំណោះស្រាយ​វិញ ក្រសួង​បាន​ឲ្យ​ក្រុមហ៊ុនកាយដីដែលបានចាក់បំពេញនោះចេញ និងរក្សាឆ្នេរធម្មជាតិដូចដើមវិញ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អះអាងថា ​ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ៕

អត្ថបទទាក់ទង