ខ្មែរប៉ុស្ដិ៍ Close

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំសហរដ្ឋអាមេរិច បានជួប លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជូនសារតាំងរបស់ព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំសហរដ្ឋអាមេរិច បានជួប លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជូនសារតាំងរបស់ព្រះមហាក្សត្រ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំសហរដ្ឋអាមេរិច បានជួប លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជូនសារតាំងរបស់ព្រះមហាក្សត្រ

នៅថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ លោកឯកអគ្គរាជទូត ជុំ សុន្ទរី រួមជាមួយឯកអគ្គរាជទូតចំនួន ១១ប្រទេសផ្សេងទៀតបានជួប និងជូនសារតាំងដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាមេរិក នូវព្រះរាជសារតាំងរបស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា្សត្ររបស់កម្ពុជា ដែលតែងតាំងលោក ជុំ សុន្ទរី ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ហើយនិងព្រះរាជសារបញ្ចប់អាណត្តិបេសកកម្មរបស់ឯកអគ្គរាជទូតមុននេះ។ នៅក្នុងជំនួបនេះផងដែរ លោក ឯកអគ្គរាជទូតរបស់កម្ពុជា បានគូសបញ្ជាក់អំពីភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោយទទួលបានសុខសន្តិភាពពេញលេញនៅប្រមាណពីរទស្សវត្តចុងក្រោយនេះ ទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ចំពោះសេចក្តីលម្អិតមានដូចខាងក្រោម៖

 

អត្ថបទទាក់ទង