ខ្មែរប៉ុស្ដិ៍ Close

កន្លែងជិះស្គីទឹកកកធំបំផុត បំបែកកំណត់ត្រាពិភពលោក គ្រោងនឹងបង្កើតក្នុងប្រទេសមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
កន្លែងជិះស្គីទឹកកកធំបំផុត បំបែកកំណត់ត្រាពិភពលោក គ្រោងនឹងបង្កើតក្នុងប្រទេសមួយ កន្លែងជិះស្គីទឹកកកធំបំផុត បំបែកកំណត់ត្រាពិភពលោក គ្រោងនឹងបង្កើតក្នុងប្រទេសមួយ

ប្រទេស​ចិន គ្រោង​នឹង​បើក​កន្លែងជិះស្គីទឹកកកក្នុងសាលធំបំផុត​នៅ​ក្នុង​ទីក្រុង​ថ្មី Nanhui ដែល​នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​ឆ្នាំ ២០២២​ខាង​មុខ។

កន្លែងជិះស្គីទឹកកកក្នុងសាលធំបំផុតនេះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Wintastar Shanghai ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​រហូត​ដល់​ជាង ៩២ ៩០០​ម៉ែត្រ​ការ៉េ។ ក្នុង​នោះ​ផង​ដែរ មាន​បញ្ចូល​ទាំង​សណ្ឋាគារ, ភោជនីយដ្ឋាន, កន្លែង​លេង​ព្រិល និង​ជម្រាល​ជិះ​ស្គី​ទឹកកក ៣​កន្លែង​ដែល​ល្អ​បំផុត​ដល់​ការ​ហ្វឹកហាត់​ត្រៀម​សម្រាប់​កីឡា​អូឡាំពិក។ យ៉ាង​ណា​មិញ គម្រោង​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន Majid Al Futtaim ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង ឌូបៃ។

 

គួរ​ឲ្យ​ដឹង​ថា កំណត់​ត្រា​កន្លែងជិះស្គីទឹកកកក្នុងសាលធំបំផុត​បច្ចុប្បន្ន បាន​ទៅ​លើ Harbin Wanda Indoor Ski and Winter Sports Resort ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ត្រឹម​ជាង ៨​ម៉ឺន​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ស្ថិត​ក្នុង​ខេត្ត Harbin ភាគ​ឦសាន​ប្រទេស​ចិន៕