ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំ UN ចាត់ទុកសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបថា មានភាពលម្អៀង និងមានស្តង់ដារពីរ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1173
ឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំ UN ចាត់ទុកសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបថា មានភាពលម្អៀង និងមានស្តង់ដារពីរឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំ UN ចាត់ទុកសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបថា មានភាពលម្អៀង និងមានស្តង់ដារពីរ

ឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងកម្ពុជានោះថា ធ្វើឡើងដោយលម្អៀង និងប្រើប្រាស់ស្តង់ដារពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍៣ទំព័រ ចេញនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ តំណាងកម្ពុជា បានអះអាងថា សេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ដែលបានអនុម័តនៅថ្ងៃទី១៣ ខែកញ្ញា គឺផ្អែកទៅលើការអះអាងមិនពិត និងមិនស្មោះត្រង់ពីក្រុមជ្រុលនិយមកម្ពុជា ដែលការពារដោយ សហភាពអឺរ៉ុប និងផ្អែកលើរបាយការណ៍លម្អៀងទាំងឡាយរបស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលមានរបៀបវារៈនយោបាយ។

លោក ណី សំអុល បានបន្តថា ពាក្យពេចន៍ និងទម្រង់ប្រើក្នុងរបាយការណ៍ទាំងនេះ ពិតជាត្រូវបានចម្លងចេញពីប្រភពតែមួយ ហើយអ្វីដេលគួរឱ្យសោកស្តាយបំផុត គឺពាក្យពេចន៍ទាំងនោះត្រូវបានគេបញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបនាពេលនេះ។

ប្រតិកម្មរបស់តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំមន្ទីអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប បានបើកកិច្ចប្រជុំមួយពិភាក្សាអំពីស្ថានភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សភា អឺរ៉ុប បាន បោះឆ្នោត អនុម័ត លើ សេចក្តីសម្រេចចិត្ត មួយ ស្តីពី ស្ថានការណ៍ នៅ ក្នុង កម្ពុជា ដោយ បាន ស្នើ ដល់ រដ្ឋាភិបាល កម្ពុជា ឲ្យ ទម្លាក់ គ្រប់ បទចោទប្រកាន់ និង ដោះលែង លោក កឹម សុខា ឲ្យ មាន សេរីភាព ពេញលេញ ឡើង វិញ។ ក្រៅពីនោះ សភាអឺរ៉ុបក៏ទារ ឲ្យ កម្ពុជាស្តារ ប្រជាធិបតេយ្យ នីតិរដ្ឋ និង គោរព សិទ្ធិមនុស្ស និង សិទ្ធិ សេរីភាព ជា មូលដ្ឋាន ដទៃ ទៀតផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជា៖