ខ្មែរប៉ុស្ដិ៍ Close

ភ្លៀងនឹងបន្ដធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា ដោយសារឥទ្ធិពលព្យុះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
ភ្លៀងនឹងបន្ដធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា ដោយសារឥទ្ធិពលព្យុះ ភ្លៀងនឹងបន្ដធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា ដោយសារឥទ្ធិពលព្យុះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍​អាកាសធាតុ នៅប្រទេសកម្ពុជា ដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែល បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត។

យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា នៅតំបន់ខ្ពង់រាបភាគឦសាន ជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាប តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំដែលអាចបង្កជាទឹកជំនន់។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖

អត្ថបទទាក់ទង