ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក ប្រកាសឲ្យប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ខណៈខេត្តជាប់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 112
ក្រសួងធនធានទឹក ប្រកាសឲ្យប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ខណៈខេត្តជាប់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ ក្រសួងធនធានទឹក ប្រកាសឲ្យប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ខណៈខេត្តជាប់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រាប់ឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ព្រោះក្នុងសប្តាហ៍នេះ (ចាប់ពីថ្ងៃទី១២ ដល់ ១៨ខែកក្កដា) ខេត្តតាមមាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។

ដោយឡែកសម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន ៕

អត្ថបទទាក់ទង