ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសប្រលងជ្រើសរើសមន្រ្តីចូលបម្រើការងារចំនួន ៥០កន្លែង
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានប្រកាសប្រឡងជ្រើសរើសបេក្ខជនជាសិស្ស និស្សិត មន្រ្តីរាជការ ឲ្យចូលបម្រើការងារក្នុងក្រសួងសម្រាប់ឆ្នាំ២០១៨ ចំនួន ៥០កន្លែង។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បេក្ខជនអាចដាក់ពាក្យសុំចុះឈ្មោះប្រលងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងតាមមន្ទីរសាធារណការរាជធានី-ខេត្ត ចាប់ពីថ្ងៃ៣០ ខែសីហា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១១ ៩៥ ៨៣ ១១/០១២ ៨៩ ៣០ ៥៧ ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖