ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អៗ ក្រសួងការងារ ប្រកាសផ្ដល់អាហាររូបករណ៍គ្រប់កម្រិតជិត១៤,០០០កន្លែង…នៅក្នុងឆ្នាំ២០១៨

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35

ក្រសួងការងារ ប្រកាសផ្ដល់អាហាររូបករណ៍គ្រប់កម្រិតជិត១៤,០០០កន្លែងលើមុខជំនាញទីផ្សារការងារកំពុងតែមានតម្រូវការខ្ពស់

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងពីការផ្ដល់អាហាររូបករណ៍គ្រប់កម្រិត សរុបចំនួន១៣,៧៨៧កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ លើមុខជំនាញដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ អាហាររូបករណ៍នេះរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/អនុបណ្ឌិត, បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ, សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង, បច្ចេកទេស/ឯកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ 010/012 306 855, 061 777 637, 010/017 747 773៕

អត្ថបទទាក់ទង