ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ចេញសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចេញសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលសម្រេចបាន នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី១ ដូចខាងក្រោម៖

១-បានផ្សព្វផ្សាយពីអនុក្រឹត្យស្តីពីសមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
២- បានប្រកាសជាផ្លូវការសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១
៣-បានបោះឆ្នោតជ្រើសរើសអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចំនួនពីររូប រួមមាន៖
-លោក សោម អូន ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលមានសំឡេងគាំទ្រ៩ លើ១៦
-លោក ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ដែលមានសំឡេងគាំទ្រ១៧ លើ១៧
៤-បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានការប្រើប្រាស់លក្ខណវិនិច័្ឆយទាង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០២០
៥- នឹងបន្តប្រជុំពិភ្សា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ និងនៅថ្ងៃបន្តបន្ទាប់៕

អត្ថបទទាក់ទង