ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្មចាប់ផ្តើមរិះរកវិធានការណ៍ដើម្បីនាំភោគផលពោតចេញទៅកាន់ទីផ្សារប្រទេសចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46
ក្រសួងកសិកម្មចាប់ផ្តើមរិះរកវិធានការណ៍ដើម្បីនាំភោគផលពោតចេញទៅកាន់ទីផ្សារប្រទេសចិន ក្រសួងកសិកម្មចាប់ផ្តើមរិះរកវិធានការណ៍ដើម្បីនាំភោគផលពោតចេញទៅកាន់ទីផ្សារប្រទេសចិន

កសិកម្មចាប់ផ្តើមរិះរកវិធានការណ៍ថ្មីមួយចំនួនដើម្បីអាចនាំចេញភោគផលពោតក្រហមកម្ពុជា ទៅកាន់ទីផ្សារចិនបាន ដើម្បីដោះស្រាយទីផ្សារពោតរបស់ប្រជាកសិករ។

អគ្គនាយកសិកម្មបានអៈអាងថា ក្រសួងបានត្រៀមផែនការជាមួយនឹងវិស័យឯកជន មួយចំនួនដើម្បីរិះរកវិធានការណ៍រួមគ្នាក្នុងការរៀបចំពង្រឹងគុណភាពនៃការដាំដំណាំពោតឲ្យមានអនាម័យនិងបំពេញតាមលក្ខខណ្ឌបទដ្ឋានអន្តរជាតិ ដើម្បីនាំចេញ ទៅលក់នៅលើទីផ្សារក្នុងប្រទេសចិន។

លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ការជំរុញនាំចេញផលិតផលពោតទៅកាន់ទីផ្សារប្រទេសចិននេះ ដោយសារតែចិនបានបើកទីផ្សារទទួលទិញពោតក្រហមពីកម្ពុជាជាយូរមកហើយ ប៉ុន្តែមិនអាចនាំចេញបានដោយសារនៅមានបញ្ហាជាច្រើន។ ម្យ៉ាងទៀត បច្ចុប្បន្នពោតក្រហមរបស់កម្ពុជា ច្រើនតែលក់ទៅអោយប្រទេសជិតខាង ដែលជាហេតុធ្វើ អោយតម្លៃពោតប្រែប្រួលស្រេចតេចិត្តរបស់ឈ្មួញ។ លោកបានបញ្ជាក់ថា ប្រសិនបើកសិករមាន កិច្ចសន្យាទិញលក់អោយបានត្រឹមត្រូវនោះ គឺធានាបានការផ្គត់ផ្គង់គ្រប់គ្រាន់ មិនសល់ ហើយ តម្លៃមិនឡើងចុះតាមមាត់របស់ឈ្នួញទៀត ឡើយ។

កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន អូស្ត្រាលីមួយ មានគម្រោងមកវិនិយោគលើដំណាំពោតក្រហមនៅខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់រោងចក្រនៅក្រៅប្រទេស។គម្រោង វិនិយោគដាំពោតក្រហមនេះ គ្រោងដំា លើផ្ទៃដីជាង ១ពាន់ហិចតា នៅខេត្តប៉ៃលិនដោយប្រើបច្ចេកទេស និងគ្រឿងចក្រកសិកម្មទំនើបៗ របស់អូស្តាលី និងអាមេរិក។ គម្រោងនេះក៏គ្រោងស្វែងរក ប្រជាកសិករដែលមានដីដើម្បីជួយដាំពោត លក់ឲ្យក្រុមហ៊ុន ដោយក្រុមហ៊ុនជួយបច្ចេកទេសកសិកម្មទំនើបៗ ជាមួយការផ្តល់ទុនកម្ចីទៀតផង។

លោក ហ៊ាន វណ្ណហន បានបញ្ជាក់ ការដាំដុះដំណាំដែលមានកិច្ចសន្យានេះអាចជួយកសិករបានច្រើនមិនបារម្ភពីការខ្វះទីផ្សារឡើយនៅពេលប្រមូលផលបានហើយនោះ។

បច្ចុប្បន្ននេះ ប្រជាកសិករពេញនិយមដាំដំណាំពោតក្រហមជាច្រើន មាននៅខេត្តកណ្តាល ព្រៃវែង កំពង់ចាម ក្រចេះ និងខេត្តមួយចំនួនទៀតជាប់ព្រំដែនកម្ពុជា ថៃ៕

អត្ថបទទាក់ទង