ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បទឈប់បាញ់ និងបញ្ជាក់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 275
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បទឈប់បាញ់ និងបញ្ជាក់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បទឈប់បាញ់ និងបញ្ជាក់ថា បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ

 

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារដូចខាងក្រោម៖

កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។

សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្តិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕

 

អត្ថបទទាក់ទង