ខ្មែរប៉ុស្ដិ៍ Close

លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 40
លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) កម្ពុជា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផល នៃការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ របស់នាយកដ្ឋានអនាម័យជាតិ អគ្គនាយកដ្ឋានចំការកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក រស់ សេដ្ឋា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំការកៅស៊ូ បានឱ្យដឹងនៅរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ថា បរិមាណនាំចេញផលិត ផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះមានចំនួន ៥.០៥៧.១៨១,៥៤តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមាន កំណើនល្អប្រសើរ។

លោកបានបន្តឱ្យដឹងទៀតថា ដំឡូងមីក្រៀមចំនួន ១.៣១២.៩១៣,៣០តោន មានកំណើន ៨,២៦ ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, ល្ងចំនួន ៥.៧៩៩,៣៩តោន មានកំណើន ៣៩,៨១ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, ផ្លែចេកស្រស់ចំនួន ៣០០.១៧៣,៩៨តោន មានកំណើន ១១៦,៩៧ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, គ្រាប់ស្វាយចន្ទីចំនួន ២១៤.៧២១,២១តោន មានកំណើន ២៦,៥៨ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, គ្រាប់ពោតចំនួន ១៩៤.៥០០,២៨តោន មានកំណើន ៦៣,៨៥ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, ផ្លែស្វាយស្រស់ចំនួន ៩០.៨០១,៧៦តោន មានកំណើន ៨៣,៥០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, ដំណាប់ស្វាយ ៥.៧៥៥,៨៦តោន មានកំណើន ១៥៩,៦០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, ម្ទេសស្រស់ចំនួន ៦២.៤៣២,៧៨តោន មានកំណើន ៣៨,០២ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩។ ៩-ម្ទេសក្រៀម ១.៨០០,០០តោន ស្មើនឹងឆ្នាំ២០១៩ ។

១០-ម្រេច ៤.៩៨២,៦៥តោន មានកំណើន ៣៩,៣៩ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, ជ័រកៅស៊ូចំនួន ២៩០.៧០០,០០តោន មានកំណើន ១៨,៣០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩, គ្រាប់ឈូក ៣.៨១៥,៣៣តោន មានកំណើន ៤៩,៨៧ភាគរយ ធៀបទៅនឹងឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស ៕

អត្ថបទទាក់ទង