ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បើកសម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី៦ នាព្រឹកថ្ងៃទី ០៥ កញ្ញា

ដោយ៖ រៀម វណ្ណា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 148
ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បើកសម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី៦ នាព្រឹកថ្ងៃទី ០៥ កញ្ញា ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បើកសម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី៦ នាព្រឹកថ្ងៃទី ០៥ កញ្ញា

ព្រះបរមរាជវាំង តាមរយៈសម្តេចចៅហ្វា វាំង គង់ សំអុល បានប្រកាសថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ស្តេច នឹង យាង ជា ព្រះរាជាធិបតីភាព ដ៏ ខ្ពង់ខ្ពស់ ក្នុង ពិធី បើក សម័យប្រជុំ ដំបូង នៃ រដ្ឋសភា នីតិកាល ទី ៦ នៅ វិមាន រដ្ឋសភា រាជធានី ភ្នំពេញ នា ព្រឹក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៨ ។

ក្នុង លិខិត ចុះ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ សម្តេចចៅហ្វា វាំង គង់ សំអុល បាន ជម្រាប ទៅកាន់ អភិបាល រាជធានី ភ្នំពេញ ថា “ ព្រះករុណា ជា អ ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ជាទីគោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ សព្វព្រះរាជហឫទ័យ ស្តេច នឹង យាង ជា ព្រះរាជាធិបតីភាព ដ៏ ខ្ពង់ខ្ពស់ ក្នុង ពិធី បើក សម័យប្រជុំ នៃ រដ្ឋសភា នីតិកាល ទី ៦ នៅ វិមាន រដ្ឋសភា រាជធានី ភ្នំពេញ នៅ ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៨ វេលា ម៉ោង ០៨:៣០ នាទី ព្រឹក ” ។

អាស្រ័យ ដូច បាន ជម្រាបជូន ខាងលើនេះ សម្តេចចៅហ្វា វាំង គង់ សំអុល បាន ជម្រាប ដល់ អភិបាល រាជធានី ភ្នំពេញ ជ្រាប និង ជួយ សហការ រៀបចំ រក្សា សុវត្ថិភាព ថ្វាយ ព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ឲ្យ បានល្អ ប្រសើរ តាម ការគួរ ។

ជាមួយនឹង ការបញ្ជាក់ ពី ព្រះបរមរាជវាំង ខាងលើនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង ជា អ្នកនាំពាក្យ រដ្ឋសភា ក៏បាន ឲ្យ ដឹងថា នៅ សប្តាហ៍ ក្រោយ រដ្ឋសភា នឹង រៀបចំ លិខិតអញ្ជើញ ភ្ញៀវ ជាតិ អង្គការ អន្តរជាតិ ព្រមទាំង បណ្តា អង្គទូត ប្រចាំ កម្ពុជា ដើម្បី ចូលរួម ក្នុង ពិធី បើក សម័យប្រជុំ រដ្ឋសភា លើកដំបូង នា ព្រឹក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៨ ។ 

ដំណើរ ការរៀប ចំនេះ រដ្ឋសភា នឹងធ្វើ ឡើង នៅពេល បានទទួល លិខិត ពី ព្រះបរមរាជវាំង ដែល ព្រះករុណា ព្រះមហាក្សត្រ នឹង ចេញ លិខិត កោះអញ្ជើញ បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រ ទាំង ១២៥ រូប មក ចូលរួម កិច្ចប្រជុំ រដ្ឋសភា នីតិកាល ទី ៦ លើកដំបូង នា ព្រឹក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៨ ក្រោម ព្រះរាជាធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ ព្រះករុណា ព្រះមហាក្សត្រ ៕

អត្ថបទទាក់ទង