ខ្មែរប៉ុស្ដិ៍ Close

កីឡា​ការិនី​កូន​កាត់​ខ្មែរ- អាមេរិក ​​ឡើង​ទៅ​ប្រជែង​យកមេដាយ​មាស!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 9
កីឡា​ការិនី​កូន​កាត់​ខ្មែរ- អាមេរិក ​​ឡើង​ទៅ​ប្រជែង​យកមេដាយ​មាស! កីឡា​ការិនី​កូន​កាត់​ខ្មែរ- អាមេរិក ​​ឡើង​ទៅ​ប្រជែង​យកមេដាយ​មាស!

​កីឡា​ការិនី​កូន​កាត់​ខ្មែរ- អាមេរិក Jessa Khan ​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដើម្បី​ប្រជែង​មេដាយ​មាស​​ជា​មួយ​កីឡា​ការិនី ​អារ៉ាប់រួម ក្រោយ​យក​ឈ្នះ​កីឡា​ការិនី​ហ្វីលីពីន​ ដោយ​ពិន្ទុ​ ១០០-០ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩ គីឡូក្រាម​កីឡា​ជឺជិតស៊ូ​ ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

Image may contain: 1 person, smiling

​​ក្នុង​ការ​ប្រកួត​ដែល​ Jessa Khan យក​ឈ្នះ​កីឡា​ការិនី ហ្វីលីពីន Napolis Jenna Kaila ​គឺ​ កីឡា​ការិនី​របស់​កម្ពុជា Jessa ស្ថិត​នៅ​​ពី​លើ​រហូត​​ដល់​អស់​នាទី​ ដែល​ធ្វើ​ឲ្យ​កីឡា​ការិនី​​កម្ពុជា​រូប​នេះ​ទទួល​បាន​ ១០០​ពិន្ទុ​ពេញ។ ស្រប​ពេល​កីឡា​ការិនី របស់​អារ៉ាប់រួម ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នោះ គឺ​បាន​ផ្ដួល​វៀតណាម ១៤-០។