ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ថវិកាសរុបប្រមាណ៧៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ លើកកម្ពស់ផ្លូវជាតិលេខ៤៨ទៅជាប្រភេទបេតុង កៅស៊ូ(AC)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ថវិកាសរុបប្រមាណ៧៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ លើកកម្ពស់ផ្លូវជាតិលេខ៤៨ទៅជាប្រភេទបេតុង កៅស៊ូ(AC) លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ថវិកាសរុបប្រមាណ៧៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ លើកកម្ពស់ផ្លូវជាតិលេខ៤៨ទៅជាប្រភេទបេតុង កៅស៊ូ(AC)

ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូចុះពិនិត្យស្ថានភាពផ្លូវជាតិមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

Image may contain: sky, mountain, outdoor and nature

យោងតាមរបាយការណ៍របស់នាយកដ្ឋានផ្លូវថ្នល់បានគូសបញ្ជាក់ថា៖ គិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ទំហំនៃការខូចខាតផ្លូវជាតិលេខ៤៨ពីស្រុកស្រែអំបិលទៅខេត្តកោះកុងមានប្រវែងសរុប ៣៥,៥៤ គ.ម លើប្រវែងសរុប១៥៩,៦០គ.ម ស្មើនឹង២២,២៦% ដែលក្នុងនោះរាប់បញ្ចូលទាំងកំណាត់ផ្លូវដែលបាន ធ្វើការជួសជុលកាលពីឆ្នាំ២០១៧ផងដែរ។ ការខូចខាតនេះមានការវិវឌ្ឍឆាប់គួរឱ្យកត់សម្គាល់ ដោយ ហេតុថា៖ ផ្លូវនេះគិតមកដល់ពេលបច្ចុប្បន្នមានអាយុ១២ឆ្នាំហួសរយៈពេលធានាគុណភាព ទំហំចរាចរណ៍មានការកើនឡើង ពិសេសការដឹកជញ្ជូនសម្ភារសំណងទៅមកខេត្តព្រះសីហនុផងដែរ។

Image may contain: one or more people, sky, outdoor and nature

ថ្លែងទៅកាន់ប្រជាពលរដ្ឋ តាមរយ:ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ខណៈពេលកំពុងជួសជុលថែទាំបណ្តោះអាសន្នផ្លូវនេះ ក្រសួង កំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេសដើម្បីរៀបចំដាក់ឱ្យដេញថ្លៃស្របតាមស្តង់ដាបច្ចេកទេស ក្រោមប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េប្រមាណ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលប្រមាណ៨លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូACទាំងស្រុងសំដៅ រក្សាបានភាពយូរអង្វែង អាចទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមចំណែក ក្នុងការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។

Image may contain: sky, outdoor and nature

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងឡាយ ក៏ដូចជាអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ សូមមានការអត់ធ្មត់ និងយោគយល់អធ្យាស្រ័យចំពោះការធ្វើដំណើរដោយលំបាកលើកំណាត់ផ្លូវនេះ និងបានបញ្ជាក់ថា៖ ក្រសួងបានដឹងទាំងអស់អំពី ស្ថានភាពខូចខាតផ្លូវក្នុងរដូវភ្លៀងឆ្នាំនេះ រង់ចាំតែរដូវភ្លៀងកន្លងផុត ក្រសួងនឹងចាប់ផ្តើមចាត់វិធានការ ជួសជុលឡើងវិញជាអាទិភាព។

អត្ថបទទាក់ទង