ខ្មែរប៉ុស្ដិ៍ Close

    ភ្ញាក់ផ្អើល! នៅពេល កញ្ញា មាស សុខសោភា ប្រាប់​ថា​ចាប់​អារម្មណ៍​កញ្ចប់​អាពាហ៍ពិពាហ៍​ពិសេស​មួយ…(មានវីដេអូ)

    ដោយ៖ ទី និរន្ដ ​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 3645
    ភ្ញាក់ផ្អើល! នៅពេល កញ្ញា មាស សុខសោភា ប្រាប់​ថា​ចាប់​អារម្មណ៍​កញ្ចប់​អាពាហ៍ពិពាហ៍​ពិសេស​មួយ…(មានវីដេអូ)ភ្ញាក់ផ្អើល! នៅពេល កញ្ញា មាស សុខសោភា ប្រាប់​ថា​ចាប់​អារម្មណ៍​កញ្ចប់​អាពាហ៍ពិពាហ៍​ពិសេស​មួយ…(មានវីដេអូ)

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវីស្គី Jack Daniel’s ដែលជាម៉ាកដ៏ល្បីល្បាញមួយនៅលើពិភពលោក បានប្រារព្ធនូវពិធីចំណងអាពាហ៍ពិពាហ៍អមតៈ ដែលបានធ្វើឡើងយ៉ាងអធិកអធម នៅក្នុងពីធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន។

    ជាក់ស្តែង នៅក្នុងកម្មវិធីមានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើស្រាវីស្គីលំដាប់ថ្នាក់​ពិភពលោកមួយនេះ។ តែអ្វីដែលកាន់តែទទួលបានការចាប់អារម្មណ៍ជាងនេះទៀតគឺ តារាចម្រៀងលំដាប់ជួរមុខដ៏មានឈ្មោះល្បីល្បាញគឺ កញ្ញា មាស សុខសោភា ក៏បានចាប់អារម្មណ៍ខ្លាំងជាមួយនឹងកម្មវិធី ដែលស្រាវីស្គី Jack Daniel’s បានធ្វើឡើងនេះដែរ។ ដោយក្នុងនោះកញ្ញាក៏បានភ្លក់ និងក្រេបយករសជាតិស្រាដ៏ល្បី ព្រមទាំងនិយាយសរសើរមិនដាច់ពីមាត់ថា ស្រាមួយនេះពិតជាមានរសជាតិឆ្ងាញ់ជាប់ចិត្តតែម្តង ដោយកញ្ញាបានលើកឡើងថា៖

    «នាងខ្ញុំមានការចាប់អារម្មណ៍ និងភា្ញក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញ ក្រុមហ៊ុនស្រាវីស្គី Jack Daniel’s ដាក់បង្ហាញ និង ផ្ដល់ឱកាសឲ្យភ្លក់រសជាតិ ហើយថែមទាំងមានកម្មវិធីPromotion ពិសេសៗជាច្រើនថែមទៀតបែបនេះ។ នៅពេលដែលខ្ញុំបានមកកាន់ស្តង់តាំងពិព័រណ៍របស់ក្រុមហ៊ុនស្រាវីស្គី Jack Daniel’s ខ្ញុំបានឃើញមានអតិថិជនយ៉ាងច្រើនកុះករមានការចាប់អារម្មណ៍ខ្លាំង និងចូលរួមភ្លក់នូវរសជាតិរបស់ស្រា Jack Daniel’s ហើយនាងខ្ញុំក៏បានចូលរួមភ្លក់រសជាតិនឹងគេផងដែរ»

    បន្ទាប់ពីបានរៀបរាប់យ៉ាងក្បោះក្បាយ តារារូបនេះក៏បានបង្ហាញនូវការចាប់អារម្មណ៍មួយទៀត ទៅលើរសជាតិស្រាដ៏ល្បីនេះផ្ទាល់តែម្តង ដោយក្នុងនោះកញ្ញាក៏បានបញ្ជាក់ប្រាប់ថា៖

    «បន្ទាប់ពីបានភ្លក់រសជាតិ ស្រាវីស្គី Jack Daniel’s រួច ខ្ញុំគិតថា វាពិតជាមានរសជាតិឈ្ញុយឆ្ងាញ់ ក្រអូប ជាពិសេសក្លិនខ្លឹមឈើដែលជារសជាតិពិសេសរបស់ស្រាវីស្គី Jack Daniel’s ផ្ទាល់តែម្តង ហើយខ្ញុំលឺគេថា គេបានផលិតចេញពីទឹកជ្រោះធម្មជាតិដែលមានតែនៅ​សហរដ្ឋអាមេរិច​ទៀតផង​»។

    បន្ថែមពីលើនេះទៅទៀត តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានបង្ហាញពីការចាប់អារម្មណ៍ជាមួយកម្មវិធីកញ្ចប់អាពាហ៍ពិពាហ៍ពិសេសរបស់ក្រុមហ៊ុនមួយនេះផងដែរ ដោយ កញ្ញា បានលើកឡើងថា៖ «ចំពោះកម្មវិធីកញ្ចប់អាពាហ៍ពិពាហ៍ ខ្ញុំគិតថាវាមានតម្លៃសមរម្យ ចំណែកគុណភាព និងរសជាតិក៏ពិសេសណាស់ដែរ ថែមទាំងជាម៉ាកល្បីដែលនាំចូលពីសហរដ្ឋអាមេរិច ខ្ញុំគិតថាវាពិតជាសាកសមណាស់ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍»។

    តាមរយៈការធ្វើការបទសម្ភាសន៍មួយនេះ ឃើញថាមានអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនានៅទីនោះផ្ទាល់ មានការចាប់អារម្មណ៍ខ្លាំង និងបានសាកសួរពីកញ្ចប់សេវាសម្រាប់កម្មវិធីរបស់ពួកគាត់ផងដែរ។ ដូច្នោះបើសិនជាមានប្រិយមិត្ត ក៏ដូចជាគូស្នេហ៍ដែលជិតរៀបអាពាហ៍ពិពាហ៍ខាងមុខ កុំភ្លេចជាមួយនឹងស្រាវីស្គី Jack Daniel’s ដែលមានគុណភាពខ្ពស់ ថែមទាំងមានតម្លៃសមរម្យ សេវាកម្មល្អសម្រាប់ជូនភ្ញៀវទាំងឡាយ ជាមួយនឹងកញ្ចប់សេវាយ៉ាងគួរឲ្យចាប់អារម្មណ៍ទៀតផង។

    លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតអំពីការផ្ដល់ជូននូវកម្មវិធីពិសេសសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុនស្រាវីស្គី Jack Daniel’s ផ្ទាល់ផងដែរ តាមរយៈទូរសព្ទលេខ 088 /096 69​ 69 919។

    ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    អត្ថបទទាក់ទង