ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធិផលរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
សមិទ្ធិផលរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានឡើយ សមិទ្ធិផលរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សមិទ្ធិផលរីកចម្រើនទាំងអស់របស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែលអនុញ្ញាតឱ្យកម្ពុជាអាចបន្តអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងអាចធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោក។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានចាត់ទុកវប្បធម៌គឺជាព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាល ពុំអាចកាត់ថ្លៃបាន ព្រមទាំងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ហើយទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍន៍» និង «អភិវឌ្ឍន៍ដើម្បីអភិរក្ស» បានក្លាយទៅជាផែនទីចង្អុលផ្លូវដ៏ជាក់លាក់មួយសម្រាប់វប្បធម៌កម្ពុជា។ លោកបានបន្តថា តាមរយៈនេះ យើងបានខិតខំដាក់បញ្ចូលបេតិកភណ្ឌប្រវត្តិសាស្រ្តចូលទៅក្នុងយុទ្ធសាស្រ្តជំរុញកំណើន ដើម្បីសម្រេចបានវឌ្ឍនភាពសង្គម សេដ្ឋកិច្ច ការការពារ និងអភិវឌ្ឍន៍បេតិកភណ្ឌទាំងរូបី និងអរូបី៕

អត្ថបទទាក់ទង