ខ្មែរប៉ុស្ដិ៍ Close

    គួរឱ្យខ្នាញ់មែនទែន!!! សមាជិកថ្មីរបស់អ្នកនាង ចាន់ស្រីមុំ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 838

    អ្នកនាង ចាន់ ស្រីមុំ ជាតារាមួយដួងដែលមានរូបឆោមស្រស់ស្អាត ប្លែក មានមនុស្សជាច្រើនដែលស្រលាញ់ និងគាំទ្រអ្នកនាង ពេលអ្នកនាងរៀបអាពាហ៍ពិពាហ៍ធ្វើអោយមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង ពីសំណាក់មហាជនក្នុងប្រទេសនិងក្រៅប្រទេស។ តែឥលូវនេះនាងមានបុត្រមួយដ៏គួរអោយស្រលាញ់ថែមទៀត។

    កន្លងផុតទៅអស់មួយរយៈហើយ ដែលអ្នកនាងគង់ ចាន់ស្រីមុំ និងលោកគឹម សីហា ទទួលបានសមាជិកថ្មី គឺកូនស្រីដ៏គួរឲ្យស្រលាញ់មួយរូប មានឈ្មោះថា គឹម សីហ៍មរកត ហៅម៉ូម៉ូ។ យ៉ាងណាមិញ កូនស្រីរបស់អ្នកនាង ត្រូវបានមហាជនកោតសរសើរថាពិតជាស្រស់ស្អាតដូចម្តាយ រហូតត្រូវប៉ាន់ថតម៉ូតតាំងពីតូចតែម្ដង។
    ខណៈនេះ ម៉ូម៉ូ​ មានវ័យ ១ ខែជាងហើយ ទម្រង់មុខវិញក៏ប្រែប្រួលទៅជាគួរឲ្យស្រលាញ់ខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រខ្លះបានពោលថា មុខដូចប៉ា ខ្លះទៀតមុខដូចអ្នកនាង គង់ ចាន់ស្រីមុំ។ ជាមួយនឹងគ្នានេះផងដែរ គេសង្កេតឃើញថា កូនស្រីកាន់តែធំធាត់ គង់ ចាន់ស្រីមុំ កាន់តែស្រលាញ៉ និងថ្នាក់ថ្នមកូនកាន់តែខ្លាំង បណ្ដាលឲ្យអ្នកណាដែលឃើញហើយញញឹមបិទមាត់មិនជិតនឹងសុភមង្គលរបស់គូស្វាមី ភរិយាតារាមួយគូនេះតែម្ដង៕