ខ្មែរប៉ុស្ដិ៍ Close

ប្រយ័ត្ន​រលូត​កូន! អាហារ៥ប្រភេទកុំបរិភោគ

ដោយ៖ ភិន សុបញ្ញារិទ្ធ ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 53
ប្រយ័ត្ន​រលូត​កូន! អាហារ៥ប្រភេទកុំបរិភោគ ប្រយ័ត្ន​រលូត​កូន! អាហារ៥ប្រភេទកុំបរិភោគ

ការទទួល​ទាន​អា​ហរ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ទ្រ​ទ្រ​ង​រាងកាយ និង​អភិវឌ្ឍ​ទារក​ក្នុង​ផ្ទៃ។ ប៉ុន្តែ​មាន​អាហារ​មួយចំនួន ស្ត្រី​មាន​ផ្ទៃពោះ​ក៏​គួរតែ​ប្រុងប្រយ័ត្ន​ផងដែរ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទារក ហើយ​បើ​ធ្ងន់ធ្ងរ​អាច​រលូត​បាន។

ផ្លែ​គូលែន

អ្នក​គួរតែ​ជៀសវាង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​បង្កើន​កម្តៅ​នៅក្នុង​រាងកាយ ដែល​ប​ណ្តោ​ល​ឲ្យ​ហូរឈាម​តាម​ទ្វារមាស ឬ​រលូត​ប្រសិនបើ​ញ៉ាំ​ច្រើនពេក។

 

ដំឡូងបារាំង​ដែល​ដុះ​ពន្លក

អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា សមាសធាតុ​ម្យ៉ាង​ដែល​ហៅថា Solanine មាននៅ​ក្នុង​ដំឡូងបារាំង​ដុះ​ពន្លក អាច​ប៉ះពាល់​ដល់​ទារក ហើយ​នាំ​ឲ្យ​រលូត។

 

គ្រាប់ល្ង

គ្រាប់ល្ង គឺជា​ធាតុ​ផ្សំ​មួយ​ដែល​អាចជួយ​បង្កើន​កម្តៅ​នៅក្នុង​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​នៅពេលដែល​លាយ​ជាមួយនឹង​ទឹកឃ្មុំ អាចធ្វើ​ឲ្យ​កូន​រលូត​បាន។

 

ថ្លើម​សត្វ

ទោះ​ថ្លើម​សត្វ មាន​រសជាតិ​ឆ្ងាញ់ ហើយ​សម្បូរ​វីតាមីន A យ៉ាងណាក៏ដោយ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​កាត់បន្ថយ ព្រោះ​ការទទួល​ទាន​ច្រើនពេក​អាច​បង្ក​ឲ្យ​ទារក​ខូច​ទ្រង់ទ្រាយ និង​រលូត។

x-default

 

កាហ្វេ

ការ​ទទួលទាន​កាហ្វេ​មួយថ្ងៃ ១ទៅ២ពែង​មិនជា​បញ្ហា​អ្វី​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ហួសប្រមាណ​អំឡុងពេល​មាន​ផ្ទៃពោះ ជាតិ​កាហ្វេ​អ៊ី​ន របស់​វា​នឹងធ្វើ​ឲ្យ​កម្តៅ​ក្នុង​រាងកាយ​កើនឡើង ហើយ​ទីបំផុត​អ្នក​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​រលូត​កូន៕

អត្ថបទទាក់ទង