ខ្មែរប៉ុស្ដិ៍ Close

រថយន្តពន្លត់អគ្គិភ័យ៨៧គ្រឿង នឹងត្រូវប្រគល់​ជូន​ស្នងការ​ខេត្ត​ ក្រុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 81
រថយន្តពន្លត់អគ្គិភ័យ៨៧គ្រឿង នឹងត្រូវប្រគល់​ជូន​ស្នងការ​ខេត្ត​ ក្រុង រថយន្តពន្លត់អគ្គិភ័យ៨៧គ្រឿង នឹងត្រូវប្រគល់​ជូន​ស្នងការ​ខេត្ត​ ក្រុង

ភ្នំពេញ​៖​ នៅ​ព្រឹកថ្ងៃ​ស្អែក​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៨​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨៧​គ្រឿង​ ជូន​ស្នងការ​នគរបាល​ខេត្ត​ ក្រុង ដើម្បីដាក់ពង្រាយនៅតាមដ្រុក ឃុំ សង្កាត់ ងាយស្រួលក្នុងកសរជួយអន្តរាគមន៍ ទប់ស្កាត់បង្កា ពន្លត់អគ្គិសភ័យ ឱ្យបានទាន់ពេលវេលា។​

បើតាម​លោក​ឧត្តមសេនីយ៍ទោ​ នេ​ត​ វណ្ណ​ថា​ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​ ៨៧​ គ្រឿង​ បាន​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​ហើយ​។​ ហើយបើតាម​គម្រោង​ ដែល​រាជរដ្ឋាភិបាល​ បាន​បញ្ជា​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ចិន​ចំនួន​ ២០០​គ្រឿង​ ហើយ​កាលពី​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៨ ​។

រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងនោះ​ បាន​បញ្ជូន​ពី​ប្រទេស​ចិន​ មក​ដល់​ប្រទេស​កម្ពុជា​គ្រប់​ចំនួន​ហើយ​។​

​លោកបានបន្ថែម​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៨ ​ក្នុង​ជំហាន​ទី​១​ កាលពី​ឆ្នាំ​២០១៦​ ក្រសួងមហាផ្ទៃ​ បាន​ទទួល​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន​ ១១៣​គ្រឿង​។​ ហើយ​ពេលនេះ​ជា​ជំហាន​ទី​២​ ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៨៧​ គ្រឿង​ទៀត​ បាន​មក​ដល់​កំពង់​ផែ​ ខេត្ត​ព្រះ​សីហ​នុ​។​

​​ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​គូសបញ្ជាក់​ថា​ រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៨៧​គ្រឿង​ នឹង​ត្រូវ​​បែងចែក​ទៅ​ដល់​បណ្តា​ខេត្ត​ និង​ស្រុក​ ដែល​ពុំ​ទាន់​ទទួល​រថយន្ត​ពន្លត់​អគ្គិភ័យ​ នៅ​ជំហាន​ទី​១​។​

បើតាម​ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់ថា បន្ទាប់​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៨៧​គ្រឿង​ ប្រគល់​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​ស្រុក​មួយ​ចំនួន​ ដែល​ពុំ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ នោះ​នៅ​រដូវប្រាំង​ឆ្នាំ​នេះ​ គ្រប់​អង្គភាព​ពន្លត់​អគ្គិភ័យ​ខេត្ត​ ក្រុង​ នឹង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ពេល​ជួប​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​ បាន​ទាន់​ពេលវេលា​ ៕

អត្ថបទទាក់ទង