ខ្មែរប៉ុស្ដិ៍ Close

នេះជាព្រឹត្តិការណ៌ការពារ និងអភិរក្សធនធានជលផល ជាផ្នែកមួយនៃការចូលរួមចំណែកដល់សង្គម និងបរិស្ថាន ក្រុមហ៊ុន GANZBERG បានបន្តអនុវត្តយុទ្ធនាការ “GANZBERG Fish for Future – One Fish! One Life! One Future!” ដោយនាំយកកូនត្រី និងត្រីមេពូជ ទៅប្រលែងក្នុងបឹង ព្រែក ទន្លេ និងប្រភពទឹកធម្មជាតិ នៅតាមតំបន់នានាទូទាំងប្រទេស។

ដោយ៖សូ សែនឬទ្ធា | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ GANZBERG 956
នេះជាព្រឹត្តិការណ៌ការពារ និងអភិរក្សធនធានជលផល ជាផ្នែកមួយនៃការចូលរួមចំណែកដល់សង្គម និងបរិស្ថាន ក្រុមហ៊ុន GANZBERG បានបន្តអនុវត្តយុទ្ធនាការ “GANZBERG Fish for Future – One Fish! One Life! One Future!” ដោយនាំយកកូនត្រី និងត្រីមេពូជ ទៅប្រលែងក្នុងបឹង ព្រែក ទន្លេ និងប្រភពទឹកធម្មជាតិ នៅតាមតំបន់នានាទូទាំងប្រទេស។ នេះជាព្រឹត្តិការណ៌ការពារ និងអភិរក្សធនធានជលផល ជាផ្នែកមួយនៃការចូលរួមចំណែកដល់សង្គម និងបរិស្ថាន ក្រុមហ៊ុន GANZBERG បានបន្តអនុវត្តយុទ្ធនាការ “GANZBERG Fish for Future – One Fish! One Life! One Future!” ដោយនាំយកកូនត្រី និងត្រីមេពូជ ទៅប្រលែងក្នុងបឹង ព្រែក ទន្លេ និងប្រភពទឹកធម្មជាតិ នៅតាមតំបន់នានាទូទាំងប្រទេស។

 

យុទ្ធនាការនេះ មិនមែនគ្រាន់តែជាការប្រលែងត្រីមួយលើក ឬសកម្មភាពរយៈពេលខ្លីនោះទេ ប៉ុន្តែជាបេសកកម្មដែល GANZBERG ចង់បន្តធ្វើជាប្រចាំ ដើម្បីចូលរួម ការពារ ថែរក្សា និងបង្កើនធនធានជលផល ឱ្យមាននិរន្តរភាព សម្រាប់ប្រជាពលរដ្ឋក្នុងជំនាន់បច្ចុប្បន្ន និងជំនាន់អនាគត។

មកទល់ពេលនេះ GANZBERG បាននាំយកយុទ្ធនាការ Fish for Future ទៅអនុវត្តនៅ ១១ ទីតាំង រួចមកហើយ រួមមាន៖

សៀមរាប • កំពង់ធំ • កំពង់ឆ្នាំង • ស្វាយរៀង • ព្រៃវែង • កណ្តាល • តាកែវ • ស្ទឹងត្រែង • ក្រចេះ • មណ្ឌលគិរី • រាជធានីភ្នំពេញ

ការរីកសាយភាយនៃយុទ្ធនាការនេះ ពីតំបន់មួយទៅតំបន់មួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់ GANZBERG ក្នុងការធ្វើឱ្យ Fish for Future ក្លាយជាបេសកកម្មដែលមានសកម្មភាពជាក់ស្តែងនៅលើទីតាំងពិត មិនមែនគ្រាន់តែជាសារនៅលើបណ្តាញសង្គមប៉ុណ្ណោះទេ។

ហើយនៅក្នុងថ្ងៃនេះ GANZBERG Fish for Future នឹងបន្តដំណើរមកកាន់ខេត្តកំពុងចាមបន្ថែមទៀត និងមានគម្រោងបន្តរួមមាន៖

• បន្ទាយមានជ័យ • បាត់ដំបង • កំពង់ស្ពឺ • កំពត

ពីទឹកដីមួយទៅទឹកដីមួយ ពីបឹងទៅព្រែក ពីព្រែកទៅទន្លេ GANZBERG នឹងបន្តនាំយកសារមួយទៅកាន់សហគមន៍ និងប្រជាពលរដ្ឋ៖

“One Fish! One Life! One Future!”

ព្រោះត្រីមួយក្បាល អាចក្លាយជាមេពូជ។
មេពូជមួយ អាចបង្កើតកូនត្រីជាច្រើន។
កូនត្រីជាច្រើន អាចក្លាយជាធនធានសម្រាប់សហគមន៍។
ហើយធនធានដែលយើងការពារថ្ងៃនេះ អាចក្លាយជាមរតកសម្រាប់ជំនាន់ក្រោយ។

GANZBERG ជឿជាក់ថា ការងារសង្គមដែលមានន័យ មិនមែនវាស់ត្រឹមតែចំនួនសកម្មភាពដែលបានធ្វើឡើងនោះទេ ប៉ុន្តែវាស់តាម អ្វីដែលសកម្មភាពនោះអាចបន្សល់ទុកសម្រាប់អនាគត។

ការប្រលែងត្រីនៅថ្ងៃនេះ គឺជាការចាប់ផ្តើមនៃជីវិតថ្មីនៅក្នុងប្រព័ន្ធធម្មជាតិ។ វាជាការចូលរួមតូចមួយ ប៉ុន្តែមានន័យធំចំពោះការរក្សាលំនឹងធនធានជលផល និងជីវចម្រុះនៅក្នុងប្រភពទឹកធម្មជាតិ។

តាមរយៈ GANZBERG Fish for Future GANZBERG ក៏ចង់អំពាវនាវឱ្យគ្រប់ភាគីចូលរួមគ្នា ចាប់ពីសហគមន៍ ប្រជាពលរដ្ឋ អ្នកនេសាទ យុវជន និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាប្រភពទឹក និងធនធានជលផលរបស់ប្រទសកម្ពុជា។

ព្រោះអនាគតមិនមែនជារបស់អ្នកណាម្នាក់ឡើយ។ អនាគតគឺជារបស់យើងទាំងអស់គ្នា។